Home ព័ត៌មានជាតិ ក្រសួងសុខាភិបាលប្រកាសថា មាន៦ចំណុចនេះឆាប់ទៅរកគ្រូពេទ្យពិនិត្យជាបន្ទាន់

ក្រសួងសុខាភិបាលប្រកាសថា មាន៦ចំណុចនេះឆាប់ទៅរកគ្រូពេទ្យពិនិត្យជាបន្ទាន់

455
0

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះថាមាន៦ចំណុចខាងក្រោមនេះកុំភ្លេចទៅរកគ្រូពេទ្យពិនិត្យជាបន្ទាន់ ជាពិសេសស្វែងរកជំងឺទឹកនោមផ្អែមឱ្យបានឆាប់ ដើម្បីទទួលបានការព្យាបាលឆាប់ដូចគ្នាដែលជាការណែនាំរបស់អង្គការសុខភាពពិភពលោកWHO។

ចំណុចទាំង៦នោះរួមមាន៖
– ឧស្សាហ៍ស្រេកទឹក
– នោមញឹកញាប់
– ឧស្សាហ៍ឃ្លានអាហារ
– ចុះទម្ងន់ខ្លះៗ
– មានបញ្ហាគំហើញ
– មានការហេវហត់អស់កម្លាំង

គួរបញ្ជាក់ផងដែរថា ជំងឺទឹកនោមផ្អែមជាជំងឺគួរឱ្យបារម្ភដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ផ្អែកតាមឯកសាររបស់ WHO បានឱ្យដឹងថា ចំនួនអ្នកជំងឺទឹកនោមផ្អែមបានកើនឡើងពី ១០៨ លាននាក់ក្នុងឆ្នាំ១៩៨០ ដល់ ៤២២ លាននាក់ក្នុងឆ្នាំ ២០១៤ ។ ចន្លោះឆ្នាំ ២០០០ និង ២០១៩ មានការកើនឡើង ៣% នៃអត្រាមរណភាពនៃជំងឺទឹកនោមផ្អែមតាមអាយុ។ក្នុងឆ្នាំ ២០១៩ ជំងឺទឹកនោមផ្អែម និងជំងឺតំរងនោមដោយសារជំងឺទឹកនោមផ្អែមបានបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ ២ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtep7GKT-y56RT1BobnxPgnzrdHFPqpHRO8bAxc-KzmOvJ9nfcusxBjXZM6n1_aHJruOxjbU1WEUCSKVfBfPyEXRj223CUijkVwUf_p-CXUG5fh26-QEFz_DCvYD8Hp2vm3cwvrJFpyNOiLeAQt4AjYHrCw9v3ujmk5ec1BnhAUL3XQE9ttoZSfX9e/s1280/photo_2023-06-16_15-01-18.jpg