Home ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នក្រុមឧទ្ទាម

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នក្រុមឧទ្ទាម

163
0

នាពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បាន៖”បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នទប់ស្កាត់ក្រុមឧទ្ទាម ដែលកំពុងអុកឡុកប្រទេសវៀតណាម និងបានសម្លាប់មន្ត្រីប៉ូលិស៩នាក់នាពេលថ្មីៗនេះ។May be an image of 3 people and text

សម្តេចតេជោបញ្ជាក់ថា៖”កម្ពុជា មិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។ មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ”។

សម្ដេចបានដាក់ការសង្ស័យថា អាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះ ជាក្រុមភេរវករផងដែរ។ សម្ដេចថា កម្ពុជា មិនអនុញ្ញាតឱ្យជនបរទេសណាមួយ យកទឹកដីកម្ពុជា ដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ ។Armed group attacks Vietnamese police stations, 39 people arrested — Radio Free Asia

គួរំលឹកផងដែរថា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុមបានជិះម៉ូ​តូកាន់កាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងៗទៀត ចូលទៅវាយប្រហារ បំផ្លិចបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជ​ន និងការិយាល័យនគរបាលក្នុងឃុំពីរ គឺឃុំអៀទៀវ (Ea Tieu) និងឃុំអៀខ្ទើ (Ea Ktur)។Death toll in Vietnam shootings climbs to nine

ហេតុការណ៍នេះ កើតឡើងនៅតំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាម ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន និងត្រូ​វបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនស​ប្បា​យចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។​

ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ៕Death toll in Vietnam shootings climbs to nine - CNA