Home ព័ត៌មានជាតិ រកឃើញបំណែកនាវាមុជទឹកសម្ងាត់បំផុតកាលពី ៨០ ឆ្នាំមុន

រកឃើញបំណែកនាវាមុជទឹកសម្ងាត់បំផុតកាលពី ៨០ ឆ្នាំមុន

193
0

បរទេស៖ អ្នកមុជទឹកម្នាក់ជនជាតិក្រិកបានរកឃើញអដ្ឋិធាតុរបស់ HMS Triumph ដែលជានាវាមុជទឹកសម្ងាត់បំផុតរបស់កងទ័ពជើងទឹកអង់គ្លេសក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។
នាវាមុជទឹក HMS Triumph បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈពេលដែលកំពុងប្រតិបត្តិការនៅឆ្នេរសមុទ្រនៃប្រទេសក្រិកក្នុងឆ្នាំ ១៩៤២ ដែលគិតមកដល់បច្ចុប្បន្នគឺជាង ៨០ ឆ្នាំមកហើយ។The deck gun on the wreck of the HMS Triumph, at a depth of about 666 feet in the Aegean Sea. The sub sank during a secret mission in January 1942.

យោងតាមប្រភពព័ត៌មាន Business Insider កាលពីថ្ងៃទី១៤ ខែមិថុនា បានឱ្យដឹងថា អ្នកមុជទឹកជនជាតិក្រិចម្នាក់ឈ្មោះ Kostas Thoctarides បានប្រកាសថាគាត់បានរកឃើញបំណែកនាវាមុជទឹកសម្ងាត់បំផុតកាលពី ៨០ ឆ្នាំមុនបន្ទាប់ពីគាត់បានការស្វែងរក អស់រយៈពេលប្រហែល ២០ ឆ្នាំមកហើយ ដែល Kostas បានកំណត់ទីតាំងនាវាមុជទឹក ហើយកប៉ាល់ HMS Triumph បានលិចនៅក្នុងសមុទ្រ Aegean ដែលជាវិស្វកម្មគួរឱ្យចាប់អារម្មណ៍បំផុត។Several features of the wreck and its location in the Aegean Sea match what is known of HMS Triumph.

ក្រុមអ្នកមុជទឹកបានរកឃើញភស្តុតាងមួយចំនួននៃមូលហេតុនៃការលិចរបស់នាវា HMS Triumph ដោយផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងមានស្លាកសញ្ញាផ្ទុះ ដែលបណ្តាលឱ្យកប៉ាល់ និងនាវិករបស់វាលិចទៅបាតសមុទ្រ រួមទាំងសមាជិកនាវិក ៦៤នាក់ទៀត ក៏ត្រូវបានស្លាប់ទាំងអស់នៅក្នុងការលិចនាវានោះផងដែរ។

លោក Kostas Thoctarides អ្នករកឃើញបំណែកនាវាបាននិយាយថា ការស្វែងរក HMS Triumph គឺពិបាកខ្លាំងណាស់ដោយសារពេលវេលាអាកាសធាតុចរន្តក្រោមដីគឺពិតជាអាក្រក់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកយើងនូវតែខិតខំស្វែងរកភុស្តតាងជាច្រើនទៀតនៃការលិចនាវានេះ៕ ប្រភព៖vnexpress