តារាចម្រៀង ឈីន រតនៈ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអតីតបេក្ខភាពមួយរូបរបស់កម្មវិធី The Voice Cambodia រដូវកាលទី២ ថាអំឡុងពេលប្រលងជាពេលត្រូវសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ ដូច្នេះមុនប្រើពេលសម្តីណាមួយត្រូវគិតពិចារណាឱ្យបានច្រើនដង។
នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពមួយរូបបានចែករំលែកថា « បទពិសោធន៍ខ្លះៗក្នុងនាមខ្ញុំក៏ធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី 2 មួយរូបពេលវេលាដែលកំពុងប្រឡងគឺជាពេលដែលអ្នកគួរសន្សំពិន្ទុះក្តីស្រលាញ់ពី គណៈកម្មការ ជាពិសេសពុកម៉ែបងប្អូនមហាជនតែម្តង សមត្ថភាពតែមួយមុខ មិនអាចជួយឱ្យអ្នកជោគជ័យបានឡើយ ត្រូវបូកផ្សំជាមួយនិងអត្តចរិតផងដែរ ទើបអាចទទួលបានការគាំទ្រពីពុកម៉ែបងប្អូនមហាជនបានយូរអង្វែង » ។
ម្ចាស់បទ «មួយឆាវ» រូបនេះបានបន្ថែមទៀតថា «ដូច្នេះមុននិងប្រើប្រាស់ពាក្យសម្តីសូមគិតពិចារណាឱ្យច្រើនដងមុននិងនិយាយអ្វីមួយ នេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចសម្រាប់ចែករំលែកដល់បេក្ខភាពជំនាន់ក្រោយតែប៉ុណ្ណោះ»៕.png)










