ប្រទេសកូរ៉េខាងជើង ត្រៀមបញ្ជូនអត្តពលិកខ្លួនជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ (Asian Games 2022) ដែលប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។
សម្រាប់ព្រឹត្តិការណ៍កីឡានេះ កូរ៉េខាងជើង បានចុះឈ្មោះអត្តពលិក គ្រូបង្វឹក និងប្រតិភូ ប្រមាណ២០០នាក់ នៅលើ៤០ប្រភេទកីឡា។ 
នេះជាលើកទីមួយហើយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលកូរ៉េខាងជើង សម្រេចចិត្តបញ្ជូនអត្តពលិកគ្រប់ប្រភេទកីឡារបស់ខ្លួនទៅប្រកួតលើឆាកអន្តរជាតិ។ ៣ឆ្នាំកន្លងទៅ ពួកគេមិនបានបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសនោះទេ ដោយពួកគេខ្លាចអត្តពលិកទាំងនោះ នាំយកជំងឺកូវីដ១៩ ចូលមកប្រកាន់ប្រទេសខ្លួន។
តែយ៉ាងណាមិញ ការដែលកូរ៉េខាងជើងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នេះ ក៏ដោយសារតែ ចិនជាផ្ទះ។ ជាទូទៅ វត្តមានរបស់អត្តពលិកកូរ៉េខាងជើង នៅលើឆាកអន្តរជាតិ ភាគច្រើនដោយសារតែរុស្សុី ឬក៏ចិនជាម្ចាស់ផ្ទះតែប៉ុណ្ណោះ៕
ប្រភព៖ Reuters










