Home ព័ត៌មានអន្តរជាតិ Messi បានប្រកាសថាគាត់នឹងមិនចូលរួមប្រកួត World Cup ២០២៦ ទៀតឡើយ

Messi បានប្រកាសថាគាត់នឹងមិនចូលរួមប្រកួត World Cup ២០២៦ ទៀតឡើយ

54
0

បរទេស៖ ប្រធានក្រុមអាហ្សង់ទីនចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក World Cup ២០២២ ជាសមាជពិភពលោកចុងក្រោយក្នុងអាជីពរបស់គាត់។Argentinien: 1,4 Millionen wollen Lionel Messi und Co. sehen

យោងតាមប្រភពព័ត៌មាន Titan Sports កាលពីថ្ងៃទី១៣ ខែមិថុនា បានឱ្យដឹងថា កំពូលតារាបាល់ទាត់ពិភពលោក Leo Messi បានប្រាប់សារព័ត៌មានរបស់ប្រទេសចិនមួយថា ខ្លួននឹងមិនចូលរួមប្រកួតបាល់ទាត់ពិភពលោក World Cup ២០២៦ ទៀតទេ ព្រោះដោយសារការព្រួយបារម្ភអំពីអាយុរបស់គាត់ និងទម្រង់លេងដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុម។Messi: Inter Miami quase só perde, tem ex-Santos e guardou camisa 10

កាលពីខែវិច្ឆិកាកន្លងទៅក្នុងប្រទេសកាតា Messi បានចូលរួមចំណែកចំនួន ៧ គ្រាប់ និង assists ៣ ដង នាំក្រុមឡើងទៅកាន់ជើងឯក ហើយក៏បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ។ ដោយបច្ចុប្បន្ន Messi គឺជាម្ចាស់កំណត់ត្រាឈ្នះបាល់មាសចំនួនប្រាំពីរ នៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ បាននិយាយថា ពានឯកត្តជនមិនសំខាន់ដូចពានរួមនោះទេ ហើយពានដែលសំខាន់បំផុតគឺពាន World Cup ២០២២ ព្រោះវាជាពានដ៏មានតម្លៃសម្រាប់ខ្ញុំ និងជាពានចុងក្រោយរបស់ខ្ញុំផងដែរ។
គួរបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ពិភពលោក World Cup ២០២៦ នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលទៅដល់ពេលនោះ Messi មានអាយុ ៣៨ ឆ្នាំហើយ៕ ប្រភព៖vnexpress