Home ព័ត៌មានអន្តរជាតិ អង្គការពលកម្មអន្តរជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ

អង្គការពលកម្មអន្តរជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ

135
0

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ក្នុងឱកាសទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោកប្រចាំឆ្នាំ អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឱ្យប្រទេសនានានៅទូទាំងពិភពលោក បញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ អង្គការពលកម្មអន្តរជាតិបានបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដើម្បីស្វែងរកភាពយុត្តិធម៌ក្នុងសង្គមសម្រាប់មនុស្សគ្រប់រូប និងបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។14th High Level Meeting between the International Labour Organization and  the European Commission - Employment, Social Affairs & Inclusion - European  Commission

គណៈកម្មការជាន់ខ្ពស់នេះនឹងធ្វើជាអ្នកតំណាងរបស់អ្នកធ្វើការ, នាយកក្រុមហ៊ុន និងរដ្ឋាភិបាលផងដែរ ហើយគណៈកម្មការនេះនឹងបង្ក្រាបការប្រើប្រាស់កម្លាំងពលកម្មកុមារ និងពិភាក្សាពីវិធីសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យសង្គមមានភាពយុត្តិធម៌ ។ នាយកគ្រប់គ្រងអង្គការពលកម្មអន្តរជាតិបានថ្លែងថា វាជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ដែលមានការប្រើប្រាស់កម្លាំងពលកម្មកុមារកើនឡើង ។ គេសង្កេតឃើញថា កុមារចំនួន១៦០លាននាក់ ឬកុមារម្នាក់ក្នុងចំណោម១០នាក់នៅទូទាំងពិភពលោក ត្រូវបានគេប្រើប្រាស់កម្លាំងពលកម្ម ។In Pictures: Struggling to end child labour | Human Rights | Al Jazeera

ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសនានាបានចាត់វិធានការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មកុមារ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំចុងក្រោយនេះ បញ្ហាជម្លោះ, វិបត្តិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមគ្រួសារជាច្រើនប្រឈមនឹងការបាត់បង់ប្រាក់ចំណូល និងធ្លាក់ក្នុងភាពក្រីក្រ ហើយក្រុមគ្រួសារទាំងនោះបានបង្ខំឱ្យកុមាររាប់លាននាក់ចេញទៅធ្វើការ ។ លើសពីនេះ សេដ្ឋកិច្ចប្រទេសនានាមិនទាន់រីកចម្រើនដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋឡើយ ។ILO: Child Labor Rising Around the World

អង្គការពលកម្មអន្តរជាតិបានប្រកាសក្នុងទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោក ជាលើកដំបូងនៅឆ្នាំ២០០២ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ មុននេះ អង្គការសហប្រជាជាតិក៏បានសន្យាលុបបំបាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់រូបភាពនៅឆ្នាំ២០២៥ ផងដែរ ។ បើតាមទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិបញ្ជាក់ថា បច្ចុប្បន្ន នៅតែមានការប្រើប្រាស់កម្លាំងពលកម្មកុមាររហូតដល់២លាននាក់នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ គឺសហរដ្ឋអាមេរិក ៕ Child Labor in Ghana - Ballard Briefប្រភព ៖ TNN World