បរទេស៖ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេសនឹងទទួលបានដើមទុនវិនិយោគចំនួន ៥.៤ លានដុល្លារពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។
យោងតាមកាសែត The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១២ ខែមិថុនា ថា បច្ចេកវិទ្យាដែលប្រមូលថាមពលពីព្រះអាទិត្យតាមរយៈកោសិកាពន្លឺព្រះអាទិត្យដែលដាក់នៅលើផ្កាយរណប ហើយបញ្ជូនវាមកផែនដីវិញ គឺមានសក្តានុពលដ៏ធំបំផុតក្នុងការបង្កើនសន្តិសុខថាមពលរបស់ ចក្រភពអង់គ្លេស ។
លោកវេជ្ជបណ្ឌិត Mamatha Maheshwarappa អ្នកជំនាញផ្នែកប្រព័ន្ធ cargo handling system នៅទីភ្នាក់ងារអវកាសអង់គ្លេស បាននិយាយថា ប្រសិនបើបច្ចេកវិទ្យាអាចដំណើរការក្នុងទ្រង់ទ្រាយធំនោះ កសិដ្ឋានថាមពលព្រះអាទិត្យក្នុងលំហនឹងមានគុណសម្បត្តិសំខាន់ៗមួយចំនួន។
នេះបើយោងតាមការសិក្សាឯករាជ្យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនៅឆ្នាំ ២០២១ បានរកឃើញថា ថាមពលពន្លឺព្រះអាទិត្យក្នុងលំហអាចផលិតថាមពលអគ្គីសនីបានរហូតដល់ ១០ GW ក្នុងមួយឆ្នាំ ដែលមួយភាគបួននៃតម្រូវការអគ្គិសនីរបស់ចក្រភពអង់គ្លេសនៅឆ្នាំ ២០៥០។ វាអាចបង្កើតបានរាប់ពាន់លានដុល្លារនៅក្នុងឧស្សាហកម្ម និងជួយប្រជាជនក្នុងប្រទេសឱ្យមានការងារធ្វើចំនួន ១៤៣,០០០ កន្លែង។
លោក Grant Shapps រដ្ឋលេខាធិការនៃចក្រភពអង់គ្លេសទទួលបន្ទុកសន្តិសុខថាមពលក៏បាននិយាយដែរថា យើងកំពុងបោះជំហានទៅមុខដ៏ធំមួយដើម្បីដាក់ចក្រភពអង់គ្លេសឱ្យនៅជួរមុខនៃឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។ តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ យើងក៏អាចផ្លាស់ប្តូរវិធីផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេស និងបណ្តាប្រទេសនានា ដោយសារបច្ចុប្បន្នពិភពកំពុងជួបប្រទះនឹងការខ្វះខាតអគ្គិសនី៕
ប្រភព៖vnexpress










