នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានឆ្លើយតប និងបានហៅអ្នកកិបសំុត្រនោះ មកបកស្រាយ ទៅនឹងគណនីហ្វេកប៊ុកឈ្មោះ Leang Piseth ដែលបានបង្ហោះមានករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង។
គណនីហ្វេកប៊ុកឈ្មោះ Leang Piseth បានបង្ហោះថា៖”បងប្អូនប្រយត្ន័បងប្រុសម្នាក់នេះធ្វេីសុីដូចខ្ញុំបក់ដៃហៅឡានអេាយចតនៅចំហៀងពេទ្យព្រះអង្គដួងខ្ញុំទៅពិនិ្យភ្នែករួចរាលចុះមកវិញគាត់ទាលុយខ្ញំ15000រៀល ៕ខ្ញុំព្យាយាមសុំអេាយតែ10000រៀនតែគាត់និយាយថាមិនបានទេ។គាត់អេាយគេចតតែកង់បីក៏បាន15000រៀលដែរ។ពេលខ្ញុំតថ្លៃគាត់មិនបាន ក៍ខ្ញុំអេាយគាតសរសេរតំលៃនៅលេីក្រដាស់បញ្ជាក់តំលៃនឹងទៅ បង៊ម្នាក់នេះគាត់មានក្រុមកាងារគាត់ច្រេីនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក15000រៀលចូលជាតិបានប៉ុន្មានទេ”។
ទាក់ទងនឹងរឿងនេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញអ្នកកិបសំបុត្រដែលនៅពេទ្យអង្គឌួងនោះ មកធ្វើការបកស្រាយតបំភ្លឺ ដោយលោកបានលើកឡើងថា៖” ខ្ញុំបានទទួលលុយនោះ១៥០០០រៀលមែន ហើយបងប្រុសម្នាក់គាត់ក៏យល់ព្រមដែរ ដែលគាត់ផ្ញើរយៈពេលយូរតាំពីព្រឹកដល់ល្ងាច។ ហើយលុយដែលទទួលបាននេះ មិនបានចូលទៅខាងមន្ទីពេទ្យ ឬសាលាខណ្ឌនោះ ដែរសូមបងប្អូនកុំយល់ច្រឡំ”។
បន្ទាប់ពីចេញវីដេអូនេះរួច រដ្ឋបាលខណ្ឌដូនពេញ ក៏បានធ្វើការអប់រំបុគ្គលនោះ កុំឱ្យយកថ្លៃខ្លាំងពេក ព្រោះត្រឹមចំណតឡានប៉ុណ្ណោះ៕










