Home ព័ត៌មានអន្តរជាតិ ថៃថា កម្ពុជាចង់យកម្ហូបថៃទៅចុះបញ្ជីជាមួយអង្គការ UNESCO

ថៃថា កម្ពុជាចង់យកម្ហូបថៃទៅចុះបញ្ជីជាមួយអង្គការ UNESCO

143
0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG ដែលទំព័រហ្វេសប៊ុកនេះមិនធ្លាប់ចុះផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាសោះ និយាយថា មានរឿងទៀតហើយ គឺទំព័រហ្វេសប៊ុកខ្មែរមួយបានបង្ហោះរូបម្ហូបអាហារ ព្រមទាំងសរសេរថា មានមុខម្ហូបខ្មែរជាច្រើនគួរត្រូវបានចុះបញ្ជីជាមួយអង្គការ UNESCO ។ ប៉ុន្តែបើមើលរូបភាពម្ហូបទាំងនេះ គឺដូចម្ហូបអាហារថៃណាស់ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា មានទំព័រហ្វេសប៊ុករបស់ខ្មែរមួយបានយករូបម្ហូបខ្មែរមកបង្ហោះ និងសរសេរថា យើងមានចំណី និងមុខម្ហូបជាច្រើនដែលគួរតែត្រូវបានចុះបញ្ជីអន្តរជាតិថា ជាមុខម្ហូបរបស់ខ្មែរ ។ បើបានយកទៅប្រកួតក្នុងកម្មវិធី Master Chief កម្រិតអន្តរជាតិ ឬស្ថាប័នមុខម្ហូបអន្តរជាតិ ហើយបើមានការទទួលស្គាល់ពី UNESCO ទៀតកាន់តែអស្ចារ្យ ដើម្បីឱ្យកូនខ្មែរមានមោទនភាពលើមរតកសល់ពីបុព្វបុរស ។ យើងអាចយកមកកែច្នៃឱ្យបានច្រើនដើម្បីក្លាយទៅជារបស់ខ្មែរ ហើយថៃមិនងាយហៅតាមពាក្យខ្មែរថា នំបញ្ចុកទេ ប៉ុន្តែថៃចូលចិត្តហៅថា ខាក់នំជិន (បកប្រែថា នំចិន) ទៅវិញ ។No photo description available.

ទំព័រហ្វេសប៊ុក TOURLONG និយាយបន្តថា ម្ហូបទាំងនេះស្រដៀងនឹងម្ហូបរបស់ថៃខ្លាំងណាស់ ក្នុងនោះមានបុកល្ហុងទៀត ហើយទំព័រហ្វេសប៊ុក TOURLONG បានសួរទៅកាន់អ្នកតាមដានការបង្ហោះរបស់ខ្លួនថា តើម្ហូបទាំងនេះដូចម្ហូបថៃដែរឬទេ ? ទំព័រហ្វេសប៊ុក TOURLONG រៀបរាប់ថា កាលពីដើមឆ្នាំ២០២៣ កន្លងមក មានការប្រកែកគ្នាក្នុងបណ្តាញសង្គមរវាងម្ហូបខ្មែរ និងម្ហូបថៃ ដោយសារការផ្សាយពីម្ហូបនានាក្នុងកម្មវិធីរបស់ទូរទស្សន៍ល្បីមួយនៅអាមេរិក ។ បន្ទាប់មក មានបុរសម្នាក់បង្ហោះក្នុង TikTok អំពីកម្មវិធី Morning News ជាកម្មវិធីព័ត៌មានល្បីឈ្មោះនៅរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក និងបានផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ដោយក្នុងកម្មវិធីនេះ ហាងនានាបានយកម្ហូបរបស់ខ្លួនមកបង្ហាញ ព្រមទាំងប្រាប់ពីគ្រឿងផ្សំ និងវិធីធ្វើ ។ បន្ទាប់មក ហាងខ្មែរក៏បានយកម្ហូបខ្មែរមកបង្ហាញដែរ ហើយពិធីករក៏សាកសួរពីលក្ខណៈពិសេសរបស់ហាងនេះ ព្រោះបើមើលតាមម្ហូបយកមកបង្ហាញនេះ គឺដូចគ្នានឹងម្ហូបថៃ រីឯបុរសម្ចាស់ហាងខ្មែរក៏ខ្មាស់អៀនផងដែរ មុននឹងទទួលស្គាល់ថា ម្ហូបខ្មែរស្រដៀងនឹងម្ហូបថៃ ហើយរៀបរាប់ថា ហាងរបស់ខ្លួនជាអាជីវកម្មលក្ខណៈគ្រួសារ និងបើកលក់តាំងពីឆ្នាំ១៩៨៥ ។របៀបធ្វើសម្លប្រហើរនំបញ្ចុក ~ Delicious food

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា ក្រោយពីវីដេអូនេះផ្សព្វផ្សាយចេញបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់ជាខ្លាំង បើទោះជាវប្បធម៌ប្រទេសកម្ពុជា និងថៃ ស្រដៀងគ្នាក្តី ប៉ុន្តែមុខម្ហូបដែលយកមកបង្ហាញក្នុងកម្មវិធីនេះ គឺដូចគ្នានឹងម្ហូបថៃខ្លាំងពេក ។ លើសពីនេះ អាហារខ្លះមានប្រភពមកពីចិន និងតៃវ៉ាន់ គឺឆាខ្វៃ ប៉ុន្តែកម្ពុជាបែរជាអះអាងថា ជារបស់ខ្លួនទៅវិញ ។ មិនតែប៉ុណ្ណោះ កម្ពុជាបានលួចកែព័ត៌មាននៅក្នុង Wikipedia រួចបង្ហោះព័ត៌មានក្នុងអ៊ីនធើរណេត ដើម្បីយកម្ហូបថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ហើយធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ដើមលើអ្វីគ្រប់យ៉ាងជារបស់ថៃ ។

ទំព័រហ្វេសប៊ុក TOURLONG បញ្ជាក់ថា ហេតុការណ៍នេះមិនមែនទើបតែកើតឡើងជាលើកដំបូងទេ ប៉ុន្តែកម្ពុជាបានដណ្តើមវប្បធម៌ថៃដើម្បីផលប្រយោជន៍ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចពីប្រទេសជិតខាង ហើយចង់ឱ្យប្រទេសខ្លួនឯងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ជំនួសប្រទេសថៃ ។ លើសពីនេះ នៅពេលពលករខ្មែរមកធ្វើការនៅថៃ ហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ ពួកគេក៏បានយករូបមន្តធ្វើម្ហូបថៃទៅដែរ ដោយពលករខ្មែរទាំងនេះយកម្ហូបថៃទៅផ្លាស់ប្តូរជាម្ហូបរបស់ខ្លួន ហើយអះអាងថា ខ្លួនធ្វើម្ហូបតាមរូបមន្តដើម ។ ទំព័រហ្វេសប៊ុក TOURLONG អះអាងថា ម្ហូបថៃបានចុះឈ្មោះជាម្ចាស់កម្មសិទ្ធិផ្នែកម្ហូបអាហាររួចហើយចំនួន១៥មុខ ដូចជា តុមយ៉ាំបង្គារ, ផាត់ថៃ, សម្លម៉ាស់សាម៉ាន់ និងស្ងោរមាន់ ជាដើម ប៉ុន្តែកម្ពុជាមិនគួរយកម្ហូបថៃធ្វើជារបស់ខ្លួនទាំងអស់បែបនេះទេ ។ហាង​ នំបញ្ចុកខ្មែរ Menu | Order Online on foodpanda Cambodia

យើងសង្កេតឃើញថា នៅពេលប្រទេសកម្ពុជាបង្ហាញនូវវប្បធម៌ប្រពៃណី ឬម្ហូបអាហារជារបស់ខ្លួន គឺប្រទេសថៃតែងចេញមុខមកប្រកែករហូតថា នេះមិនមែនជារបស់កម្ពុជាទេ ហើយនោះក៏មិនមែនជារបស់កម្ពុជាដែរ ចំណែកមួយនោះវិញ រឹតតែមិនមែនជារបស់កម្ពុជា ។ ជាក់ស្តែង នៅពេលកូនខ្មែរ-អាមេរិកយកម្ហូបអាម៉ុកទៅប្រកួតក្នុងកម្មវិធី Master Chief ថៃបានចេញមកអះអាងថា ជាម្ហូបថៃ មិនមែនម្ហូបកម្ពុជាទេ ។ ចំណែកទុរេនវិញ ក៏ដូចគ្នាដែរ ថៃអះអាងថា ខ្លួនបានដាំទុរេនតាំងពីសម័យអយុធ្យាមកម៉្លេះ ។ បច្ចុប្បន្ន ថៃបានព្យាយាមយកម្ហូបជាច្រើនមុខទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីឱ្យពិភពលោកទទួលស្គាល់ថា ថៃជាដើមកំណើតរបស់ម្ហូបទាំងនេះ ៕

ប្រភព ៖ TOURLONG