Home ព័ត៌មានជាតិ ទីបំផុត! លោកគ្រូ សាន សុជា បានជួបសម្តេចតេជោហ៊ុនសែន នៅគេហដ្ឋានរបស់សម្តេចហើយ

ទីបំផុត! លោកគ្រូ សាន សុជា បានជួបសម្តេចតេជោហ៊ុនសែន នៅគេហដ្ឋានរបស់សម្តេចហើយ

875
0

នាថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរ​សមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងជំនួបសម្តែងការគួរ​សម​​នោះ សម្តេចតេជោ លើកទឹកចិត្តឱ្យលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះធម៌អប់រំចិត្តបន្តទៀត នេះបើយោងតាមនាយឧត្តមសេនីយ៍ ខេង សុមេធ។

សូមបញ្ជាក់ផងដែរថា​បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ៕

May be an image of 3 peopleMay be an image of 2 people and daisMay be an image of 5 people, the Oval Office and text