Home ព័ត៌មានអន្តរជាតិ តម្លៃគ្រាប់កាហ្វេ Robusta កើនឡើងខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ

តម្លៃគ្រាប់កាហ្វេ Robusta កើនឡើងខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ

207
0

យោងតាមទិន្នន័យទីផ្សាររបស់ London Futures ឱ្យដឹងថា តម្លៃគ្រាប់កាហ្វេ Robusta បានកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០០៨ គឺតម្លៃស្មើនឹង២.៧៩០ដុល្លារអាមេរិកក្នុង១តោន ។ គេចាត់ទុកថា នេះជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមក ដោយសារបម្រែបម្រួលអាកាសធាតុ ហើយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់អាមេរិកបញ្ជាក់ថា មានបាតុភូតអេលនីណូធ្វើឱ្យអាកាសធាតុប្រែប្រួល ។

បាតុភូតអេលនីណូ (El Nino) ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលីខ្វះខាតទឹកភ្លៀង និងជួបគ្រោះរាំងស្ងួត ប៉ុន្តែឆ្នេរសមុទ្រនៅទ្វីបអាមេរិកខាងត្បូងបែរជាមានភ្លៀងធ្លាក់ច្រើនជាងមុន ។Robusta Coffee Rallies To A 2-Week High On Increased Demand From Roasters

គ្រាប់កាហ្វេឡើងថ្លៃនៅពេលនេះបានធ្វើឱ្យប៉ះពាល់ដល់អតិថិជនទិញកាហ្វេនៅទូទាំងពិភពលោក ។ ចាប់ពីដើមឆ្នាំ២០២៣ មក តម្លៃគ្រាប់កាហ្វេ Robusta បានកើនឡើងជាង៥០% ដោយសារគ្រាប់កាហ្វេប្រភេទនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជាកាហ្វេកញ្ចប់ ហើយគេមិនអាចផលិតកាហ្វេកញ្ចប់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអតិថិជនបានទេ ។ លើសពីនេះ ដោយសារបញ្ហាជីវភាពរស់នៅនាពេលបច្ចុប្បន្ន បានធ្វើឱ្យមនុស្សមួយចំនួនធំងាកមកផឹកកាហ្វេកញ្ចប់កាន់តែច្រើន ។ ដូច្នេះ វាជាហេតុផលមួយដែលជំរុញឱ្យតម្លៃកាហ្វេកាន់តែកើនឡើង ។

នៅពេលក្រុមហ៊ុនផលិតកាហ្វេយកគ្រាប់កាហ្វេ Robusta មកធ្វើជាគ្រឿងផ្សំក្នុងផលិតផលកាហ្វេកាន់តែច្រើន ប៉ុន្តែកសិករមិនអាចបង្កើនទិន្នផលកាហ្វេឱ្យទាន់តម្រូវការទីផ្សារទេ ។ ក្រៅពីនេះ កសិករបានចំណាយដើមទុនខ្ពស់សម្រាប់ទិញជី ព្រមទាំងជួបគ្រោះរាំងស្ងួតផងនោះ បានរួមចំណែកធ្វើឱ្យទិន្នផលកាហ្វេធ្លាក់ចុះផងដែរ ។ARABICA & ROBUSTA: AROMA & STRONG FLAVOR - RITA Beverage

ប្រទេសវៀតណាមបានដាំកាហ្វេ Robusta ច្រើនបំផុតនៅលើពិភពលោក ហើយវៀតណាមបានប្រមូលទិន្នផលគ្រាប់កាហ្វេធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំ បន្ទាប់មក គឺប្រទេសប្រេស៊ីលមានទិន្នផលផលិតធ្លាក់ចុះប្រមាណ៥% ។ ចំណែកប្រទេសឥណ្ឌូណេស៊ីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារអាកាសធាតុមិនអំណោយផល ហើយគេសង្ឃឹមថា តម្លៃគ្រាប់កាហ្វេ Robusta នឹងធ្លាក់ចុះជាង២០% ៕ ប្រភព ៖ The standard wealth