នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JoY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុង លិខិតជូនដំណឹងរបស់សាលាបានបញ្ជាក់ថា “សាលាខ្មែរ-ចិនអរសប្បាយសិក្សា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មាតាបិតា ឬអាណាព្យបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ- សិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០%ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច របស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃ សិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ”។
អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នសរកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះ ទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណា ព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូន រាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។ ទន្ទឹមនឹងនេះ សូមជម្រាបជូន ដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្សឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្ដល់ការអនុគ្រោះលើកទឹកចិត្តផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្តងៗ រហូត មកដល់បច្ចុប្បន្ន។ ថ្មីៗនេះ តាមរយៈលិខិតលេខ ២៥២ សជណ អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ របស់ទីស្ដីការគណៈរដ្ឋមន្តី រាជរដ្ឋាភិបាល បានបន្ដផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង ពុទ្ធលើប្រាក់ចំណូល ប្រាករំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលោក ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២ជី ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចពីរនទ្រព្យ និងប៉ាតង់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនិងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យ លើគ្រឹះស្ថានទាំងឡាយណាដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យ អប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើសនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងឱក បទប្បដ្ឋានគតិយុត្តជាធរមាន។ រាល់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬអង្គភាពពន្ធដារដែលសហគ្រាសស្ថិតក្រោមការ គ្រប់គ្រង។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងស្នើឱ្យ សាលាខ្មែរ-ចិនអរសប្បាយសិក្សា កែតម្រូវខ្លឹមសារ នៃលិខិតជូនដំណឹងរបស់ខ្លួនឡើងវិញ៕.jpg)











