បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក ភិក្ខុវជិរប្បញ្ញោ សាន សុជា បានប្រកាសរៀបចំពិធីលាចាកសិក្ខាបទហើយនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា។
ក្រោយពីលាចាកសិក្ខាបទ លោកគ្រូ សាន សុជា បានទៅស្នើនៅប្រទេសអូស្ត្រាលីមួយរយៈពេលខ្លី ហើយពេលនេះលោកគ្រូបានត្រឡប់មកដល់ប្រទេសកម្ពុជាយើងវិញ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ ដោយស្នើសុំជួបសម្តេចតេជោ ហ៊ុនសែន។
យោងតាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន បានឱ្យដឹងថា៖” អន្ទិតសាន សុជា ដែលពីមុននៅជាព្រះសង្ឃ គេហៅតេគុណ សាន សុជា ឥឡូវទៅជាអន្ទិត ព្រោះលាចាកសិក្ខាបទហើយ។ ម្សិលមួយថ្ងៃបានមកដល់សៀមរាប ចុះពីលើយន្តហោះ ទាក់ទងគ្នាថាមកសុំជួបនាយករដ្ឋមន្រ្តី ហើយឱ្យរើសថ្ងៃទៅរវាងថ្ងៃទី១៣និងទី១៤ ចឹងគ្នាក៏សុំរើសថ្ងៃទី១៣តែម្តងទៅ ហើយឥឡូវក៏ប្រហែលកំពុងធ្វើដំណើរជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខៀវ សាម៉េតទៅផ្ទះខ្ញុំ ដើម្បីមកសុំជួប”៕










