Home ព័ត៌មានជាតិ ចាំមើល! តើលោក Felix Damas អាចបង្កើតប្រវត្តិសាស្ត្រឱ្យគោព្រៃកម្ពុជា ពេលប៉ះបង់ក្លេដេសបានឬទេ

ចាំមើល! តើលោក Felix Damas អាចបង្កើតប្រវត្តិសាស្ត្រឱ្យគោព្រៃកម្ពុជា ពេលប៉ះបង់ក្លេដេសបានឬទេ

122
0

ក្រោយពីលោក Keisuke Honda បានបញ្ចាប់ភារកិច្ចជាគ្រូបង្វឹកបាល់ទាត់កម្ពុជា លោក Felix Damas  នឹងបន្តកិច្ចសន្យារយៈជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជារយៈពេល៣ ឆ្នាំពីឆ្នាំ២០២៣-២០២៦។

នៅក្នុងប្រកួតដំបូងរបស់លោក Felix Damas ​នឹងត្រូវដឹកនាំក្រុមគោព្រៃកម្ពុជា ប៉ះជាមួយបង់ក្លេដេស ដែលជួបគ្នា៣លើកកន្លងមក កម្ពុជាមិនទទួលបានលទ្ធផលនោះទេ ពោលចាញ់១-០ ទាំង៣ប្រកួតតែម្តង។May be an image of 1 person, playing football, playing soccer and text

ខណៈលើកនេះ លោក Felix Damas បានកោះហៅកីឡាករជើងចាស់ជាច្រើនរូបទៀតដូចជា៖ គួច សុកុម្ភៈ សុះ សូហ៊ាណា សារ៉េត គ្រីយ៉ា និងចាន់ វឌ្ឍនាកាជាដើម មករួមក្រុមឡើងវិញ ក្រោយពួកគេខកខានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិជាច្រើនប្រកួតមក។

សូមបញ្ជាក់ផងដែរថា ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ខណៈសំបុត្រមាន១៥០០០រៀល​ និង៣០០០០រៀល៕May be an image of 1 person, playing soccer, playing football, cleats and textMay be an image of 13 people, people playing soccer and people playing football