រឿងទំពាំង២គល់ថមថយកម្តៅនៅលើបណ្តាញសង្គមហើយបន្ទាប់ភាគីទាំងសងខាងសុំទោស និងធ្វើលិខិតណែនាំ។ យ៉ាងណារឿងទំពាំងនេះអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅ ចែតាបារាំង ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ថា«ភ្លាវខុសរឿង សម្តីឈ្លើយ ការពារចោរ »។
នៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ចែតា ដែលមានគណនីហ្វេកប៊ុក Alex Conan Real បានលើកប្រធានបទទំពាំងមកបកស្រាយលើហ្វេកប៊ុកដោយសម្តែងខឹងសម្បារទៅលើម្ចាសចម្ការ និងប្រើពាក្យសម្តីខ្លាំងៗជាច្រើនដោយបានបញ្ជាក់ថាខ្លួនមិនបានកាន់ចោរនោះទេ ហើយថែមទាំងនិយាយឱ្យម្ចាស់ចម្ការថា បើដំាំអីមិនកបគេលួចរហូតបែបនេះគួរឈប់ធ្វើចម្ការទៅហើយកុំអាងពាក្យមួយម៉ាត់ក៏ថាខ្លួនជាស្រី។
ការនិយាយរបស់ ចែតា នៅលើបណ្តាញសង្គមបែបនេះក៏ត្រូវសារព័ត៌មានចុះផ្សាយរហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់អ្នកលេងបណ្តាញសង្គមរូបនេះថា និយាយលើសភាវខុសរឿង សម្តីកោងកាច កាន់ជើងចោរ ជាដើម។
ពួកគេបានខំមិនថា «ភ្លាវ, យូរៗទៅកាន់ជើងចោរអស់សុំអត់យល់, ក្នុងកណីដែលមិនទាន់បានសុំគឺម្ចាស់របស់មានសិទ្ធិហើយមិនបាច់បកស្រាយច្រើនទេ ថោកអីនិងដៃថ្លៃអីមាត់ យើងអាចប្ដូរមកជាការសុំវិញល្អជាង។ យោបល់ផ្ទាល់ខ្លួនទេ ,សូមឱ្យទង្វើដែលគេធ្វើដាក់មីងម្នាក់នោះធ្លាក់លើអ្នកមាក់ងាយគាត់គុណជា១០ ជា២០ , Save Video ហ្នឹងទុកទៅបងប្អូន។ ចាំថ្ងៃណាមួយគាត់ជួបរឿងបាត់របស់ទ្រព្យ ចាំយកសំនួរគាត់ មកសួរគាត់វិញ, . នែ.ក្នុងដីគេ ចំការគេ ចូលហែករបងគេនឹងវាខុសបាត់ទៅហើយ! ម៉ិចចេញមកប៉ាភ្លឺចឹង ???»អ្នកខ្លះទៀតបានសរសេរថា «បានហើយឈប់ទៅ បើដឹងកំហុសហើយកុំនាំវែងឆ្ងាយអ្វីទៀត.រួមគ្នាសាងអំពើល្អនោះសង្គមជាតិនិងបានថ្កុំថ្កើង, កាន់តែឡប់សំដីឈ្លើយ, ការពារចោរលើសហើយ, លើសហើយ ខ្ញុំអត់គាំទ្រនៅទង្វើនេះទេ និយាយចេញទាំងភ្លើខាំគេខុសរបៀប, ដាក់បន្ទុកលើម្ចាស់បាត់បង់ទ្រព្យគេទោះប៉ុនចុងក្រចកក៏ជារបស់គេដែរពាក្យថាលួចវាខុសហើយទោះតិចឬច្រើនក៏ដោយ,សរុបទៅខុសទាំង២ ម្ចាស់ក៏អាក្រក់ហួសហេតុដែរអត់កាន់ជើងខាងណាសោះ , លើកនេះចេញមកភ្លាវខ្លាំង កាន់ជើងខុសរឿង»៕