Home ព័ត៌មានជាតិ ក្រសួងសុខាភិបាល ចេញវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ ដែលអាចកើតមាននាពេលខាងមុខ

ក្រសួងសុខាភិបាល ចេញវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ ដែលអាចកើតមាននាពេលខាងមុខ

135
0

យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា “កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ ” ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។Cambodia Sees COVID-19 Records as Government Warns of Stricter Curbs

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់បណ្ត ប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិត គួរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីជ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់សាធារណជនទាំងអស់ដូចតទៅ៖

១. បន្តវិធានការ “៣ការពារ និង៣កុំ” ៖ ថ្វីត្បិតតែមានការប្រកាសបែបខាងលើនេះពីអង្គការសុខភាពពិភពលោក តែយើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ជាពិសេស ពពួកបំប្លែងថ្មីៗដូចជា BA2, XBB, XBB,1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅឡើយនៅលើសកលលោកនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីៗនេះដែរ។COVID-19 worsens Cambodia's political oppression | East Asia Forum

ដូច្នេះ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើបុគ្គល ក្រុមគ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស ហើយសូមបន្តអនុវត្តវិធានការការពារខ្លួន “៣ការពារ និង៣កុំ“ ដោយការប្រុងប្រយ័ត្ន មានការវាយតម្លៃស្ថានភាពត្រឹមត្រូវសម្រាប់ការអនុវត្តន៍វិធានការការពារខ្លួន។

២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៖ ភាពស៊ាំបុគ្គល និងភាពសាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្តើរៗបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូសជំរុញនីមួយៗរួចក្នុងគម្លាតពី ៦ ខែឡើង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ទី៤ ទី៥ និងទី៦) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់ ហើយគណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) ក៏ទើបបានចេញផ្សាយជូន សាធារណជនរួចហើយ អំពីសេចក្តីជូនព័ត៌មានក្រើនរំលឹកលេខ ៣២០/២៣ គ.វ.ក-១៩ ចុះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចូលរួមបន្តការពារ ថែរក្សាការរស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរ អង្វែង ព្រមទាំងដើម្បីសុខភាពផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរ សុខាភិបាលរាជធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជាពិសេសនៅតាមតំបន់ដែលមានអត្រាចាក់ដុសជំរុញនៅទាប និងត្រូវយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងនេះ ជូនដល់ក្រុម គ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ជាដើមទៅតាមការណែនាំដែលធ្លាប់បានជម្រាបជូនជាហូរហែមកហើយ។Cambodia reports another 39 Covid cluster cases, warns of new variants | Phnom Penh Post

៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប៖ សម្រាប់ថ្នាក់កណ្ដាល អាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ត្រូវបន្តរក្សាសមត្ថភាពជាតិដែលមាន និងត្រៀម លក្ខណៈ ព្រមទាំងបង្កើនធ្វើឱ្យបានល្អប្រសើរឡើង នូវភាពត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍នាពេលអនាគត។ ក្នុងន័យនេះ ការបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ (រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្ភារៈ បរិក្ខារពេទ្យ ធនធានមនុស្ស និងការផ្គត់ផ្គង់ទាន់ពេល ត្រូវមានផែនការច្បាស់លាស់គិតគូរវាយតម្លៃទៅតាម ស្ថានភាពដែល អាចមានការរាតត្បាតពីមេរោគថ្មីៗ និងពីវីរុសកូវីដ-១៩ បំប្លែងថ្មីៗដែលអាចកើតមានឡើងជាយថាហេតុ នាពេលអនាគត ដោយផ្អែកលើមូលដ្ឋានធនធានដែលមាន និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការកៀរគរ ដៃគូអភិវឌ្ឍនៅក្នុងការត្រៀមលក្ខណៈឱ្យបានសមស្របនេះ។ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈ និង បន្តពង្រឹងយន្តការគ្រប់គ្រង និងការអនុវត្តន៍ច្បាប់លើការចេញអាជ្ញាបណ្ណ ឬការអនុញ្ញាតធ្វើចរាចរឱសថ បរិក្ខារពេទ្យ និង វ៉ាក់សាំងចាំបាច់ៗ ឱ្យបានល្អប្រសើរ តម្រូវតាមស្ថានភាពបន្ទាន់នៃការរាតត្បាតជំងឺ ចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីសុវត្ថិភាពប្រើប្រាស់ និងមានប្រសិទ្ធភាពនាគ្រាមានការឆ្លងរាតត្បាតជំងឺថ្មីៗដែលអាចមានជាយថាហេតុ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។

៤. កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ ៖ ក្រសួងសុខាភិបាលតាមរយៈគ.វ.ក-១៩ កំពុងជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស ហើយកម្មវិធី ជាតិចាក់ថ្នាំបង្ការ (EPI) នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដាក់បញ្ចូលកិច្ចការ ចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងរក្សា និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សនៅក្នុងក្រុមអាទិភាពទាំងអស់ ដូចមានការណែនាំនៅក្នុងចំណុចទី២ ខាងលើ និងនៅក្នុងឯកសារ SAGE Roadmap របស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។

៥. បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ-១៩ ដោយ សហការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ/មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងណែនាំមន្ត្រីសុខាភិបាលឆ្លើយតបបន្ទាន់ និងជំនាញពាក់ព័ន្ធ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវការឆ្លងរាលដាលក្នុង ទ្រង់ទ្រាយណាមួយជាយថាហេតុ នៅតាមភូមិសាស្ត្រ ឬតំបន់របស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តតាមដានជំងឺឆ្លងតាមប្រព័ន្ធ តាមដានជំងឺឆ្លង និងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងតាមមន្ទីរពេទ្យឯកជន នូវជំងឺឆ្លងដែលសង្ស័យអាចជា ជំងឺថ្មី ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺផ្តាសាយ ជាប់ជាប្រចាំ ជាពិសេសលើមនុស្សចាស់ និងក្រុមងាយរងគ្រោះ ព្រមទាំង បន្តពង្រឹងផ្នែកសង្គ្រោះបន្ទាន់ផងដែរ៕May be an image of textMay be an image of textMay be an image of ticket stub and text

ប្រភព៖ ក្រសួងសុខាភិបាល