Home ព័ត៌មានជាតិ ខំហាត់សមទៅហើយ រ៉េត សារីតា បែរត្រូវខកខានសម្តែងនៅព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជាព្រោះតែរឿងនេះ

ខំហាត់សមទៅហើយ រ៉េត សារីតា បែរត្រូវខកខានសម្តែងនៅព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជាព្រោះតែរឿងនេះ

133
0

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍២០២៣ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាផ្ទះបានបញ្ចប់ជាស្ថាពរហើយប្រកបដោយមោទនភាពជាទីបំផុតក្នុងនាមជាប្រជាជនកម្ពុជាជាប្រទេសតូចតែមានបេះដូងធំបន្សល់នូវអនុស្សាវរីយ៍ដក់ជាប់ក្នុងចិត្តកូនខ្មែរគ្រប់រូប។ ឱកាសធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍នេះទៀតសោតគឺជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា ដែលបានបង្ហាញទស្សនីយភាពជាច្រើនទៅកាន់ពិភពលោកក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី។May be an image of 9 people and text

ទន្ទឹមនឹងការរៀបចំដោយជោគជ័យលើកនេះគឺមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អត្តពលិកគ្រប់រូប បណ្តាញផ្សព្វផ្សាយ អ្នកស្ម័គ្រចិត្ត សិល្បករសិល្បការិនី និងមានផ្នែកជាច្រើនទៀតដែលញុំាងឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះបញ្ចប់ដោយជោគជ័យបំផុត។

ដោយឡែកសម្រាប់ រ៉េត សារីតា អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ បានបង្ហាញអារម្មណ៍សោកស្តាយដែរ បានទៅហ្វឹកហាត់សមត្រៀមសម្តែងក្នុងពេលបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទៅហើយ បែរត្រូវអក់ខានទៅវិញដោយសារកាលវិភាគការងាររបស់នាងជាន់គ្នា។May be an image of 1 person

តាមការៀបរាប់ជាមួយវីដេអូហាត់សមរបស់ សារីតា បង្ហោះលើបណ្តាញសង្គមយប់ថ្ងៃទី៩ មិថុនា បានឱ្យដឹងថា «ធ្វើម៉េចបើកាលៈទេសៈមិនឱ្យផលជួយគិតមើលបងប្អូន តាំងពីបើក SEA game រហូតដល់មកបិទ Paragame វិញ ព្រហ្មលិខិតពិតជាមិនបានចូលរួមមែន។ លើកនេះថាបានសម្តែងមែនទែនហើយ តែចុងបញ្ចប់ … ចោលម្ខាងទៀតរឹតតែមិនបាន។ ឱ កាលវិភាគខ្ញុំអើយ ហាហា
យ៉ាងហោចណាស់ម្សិលមិញក៏បានស្គាល់រសជាតិចូលរួមសមសម្តែងនៃការបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានតែប៉ុននេះខ្ញុំក៏អស់ចិត្តដែរ។ ខ្ញុំចង់យកឱកាសនេះ អរគុណបងៗរៀបចំកម្មវិធីដែលបានផ្តល់កត្តិយស និងឱកាសនេះដល់នាងខ្ញុំ អញ្ជើញឱ្យចូលរួមតាំងពីដើមរហូតមកដល់វគ្គបញ្ចប់នេះ»។ ការបង្ហាញបែបរបស់ រ៉េត សារីតា ក៏ធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយដែរដែលមិនបានឃើញការសម្តែងរបស់បវរកញ្ញារូបនេះ៕