Home ព័ត៌មានជាតិ វៀតណាមអនុម័តផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិថ្មី

វៀតណាមអនុម័តផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិថ្មី

88
0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិថ្មី លើកទី៨ ។ ផែនការនេះត្រូវការទឹកប្រាក់វិនិយោគចំនួន១.៣៤៧សែនលានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការផលិតអគ្គិសនីពីធ្យូងថ្ម និងកែលម្អបណ្តាញអគ្គិសនីនៅប្រទេសវៀតណាមនៅឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq0cR6ArCm0IExEISgNhjnSZWPMEffpkMLxyb_cNXqLdtzVfte2f7CP0mt2y30CTHaccbyEWJbg84xJxpHz7N141aUdjyS4zaT7qNGES9n2f_zCNJ5Lfpcb16SS5oUQvV49ATC4UaUS05WLqCaGHQHhHQQMwzOB2KPtMHm2Jaorc0sRHCZ-syFR8j4/s850/photo_2023-06-09_16-31-56.jpg

ផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីនេះ គឺក្នុងគោលបំណងធានាសុវត្ថិភាពផ្នែកថាមពលរបស់វៀតណាម ដោយសារវៀតណាមបានដាក់គោលដៅរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំស្មើនឹង៧% រហូតដល់ឆ្នាំ២០៣០ ហើយវៀតណាមចង់ផ្លាស់ប្តូរការរក្សាកាបូនឱ្យស្ថិតក្នុងកម្រិតកណ្តាល នៅត្រឹមឆ្នាំ២០៥០ ផងដែរ ។

ការសម្រេចបានផែនការនេះនឹងធ្វើឱ្យការផលិតអគ្គិសនីពីធ្យូងថ្មធ្លាក់ចុះនៅសល់ត្រឹម២០% នៃថាមពលអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ ខណៈការបែងចែកថាមពលកកើតឡើងវិញក្នុងចំណោមប្រភពថាមពលផ្សេងៗក្នុងប្រទេសវៀតណាមសរុប នឹងកើនឡើងពី៦៧,៥% ទៅ៧១,៥% ។ ផែនការនេះបង្ហាញឱ្យឃើញថា វៀតណាមនឹងអាចបង្កើនកម្លាំងផលិតអគ្គិសនីរហូតដល់២ដង គឺក្នុងបរិមាណជាង១៥០ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០ ខណៈកាលពីឆ្នាំ២០២០ វៀតណាមអាចផលិតអគ្គិសនីបានត្រឹម៦៩ជីហ្គាវ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs1mVHhhoMr5FJfL4oj-JC0yLqOxuODVl3uYh3QeZUcbYOdy2aN1TAfr5Gq3pHKFZKjFKc7uIHg8JorIVdKx5W0JU-9EphgUFpTY-u0KsWTO1VZFvjBz_spJhZTXwrxr8Znr1mbErS_XcnfISeIjSMgBhBth_i5KfDsiD4lP07IjfceWVU3NS9o-Mq/s808/photo_2023-06-09_16-32-00.jpg

នៅឆ្នាំ២០៣០ ថាមពលធ្យូងថ្មស្មើនឹង៣០,១៣ជីហ្គាវ៉ាត់ ឬស្មើ២០% នៃប្រភពថាមពលអគ្គិសនីទាំងអស់ បន្ទាប់មក វារីអគ្គិសនីស្មើ១៩,៥%, ថាមពលខ្យល់១៨,៥% និងថាមពលព្រះអាទិត្យ៨,៥% ហើយបណ្តាអគារការិយាល័យ និងផ្ទះសម្បែងពលរដ្ឋប្រមាណពាក់កណ្តាលនៅប្រទេសវៀតណាម នឹងប្រើប្រាស់ថាមពលអគ្គិសនីពីផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ។ គួរបញ្ជាក់ថា នៅឆ្នាំ២០៣០ ប្រទេសវៀតណាមក៏បានដាក់គោលដៅនាំចេញថាមពលបៃតងផងដែរ ចាប់ពី៥ជីហ្គាវ៉ាត់ ទៅ១០ជីហ្គាវ៉ាត់ ៕ ប្រភព ៖ AEC connect