Home ព័ត៌មានអន្តរជាតិ អាមេរិកគ្រោងសាងសង់អគារឈើកម្ពស់ ១០ ជាន់ដើម្បីទប់ទល់នឹងការរញ្ជួយដី

អាមេរិកគ្រោងសាងសង់អគារឈើកម្ពស់ ១០ ជាន់ដើម្បីទប់ទល់នឹងការរញ្ជួយដី

68
0

បរទេស៖ អគារឈើរបស់សហរដ្ឋអាមេរិកត្រូវបានសាងសង់ឡើងសម្រាប់ទំហំជីវិត ឈរនៅលើវេទិកាសាកល្បងមួយដែលមានទទឹង ៩៣ ម៉ែត្រ និងមានកម្ពស់ ៣៤ ម៉ែត្រ។
យោងតាមប្រភព Bloomberg កាលពីថ្ងៃទី ៦ ខែមិថុនា បានឱ្យដឹងថា អគារឈើ TallWood ត្រូវបានទទួលការសាកល្បងជាមួយនឹង “តារាងញ័រ”ដែលមានសមត្ថភាពខ្ពស់ រួមនឹងការប្រើឧបករណ៍ជំរុញធារាសាស្ត្រនឹងរុញវេទិកាដែកដើម្បីផ្លាស់ទីក្លែងធ្វើកម្លាំងរញ្ជួយ។ ការធ្វើតេស្តតារាងអង្រួននេះត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា San Diego និងជាផ្នែកមួយនៃគម្រោង TallWood ផងដែរ។First-Ever Earthquake Simulation in a 10-Story Mass Timber Building |  ArchDaily

គម្រោង TallWood មានគោលបំណងសាកល្បងភាពធន់នឹងការរញ្ជួយដីនៃអគារខ្ពស់ដែលធ្វើពីឈើរឹង នឹងសម្ភារៈដែលមានស្រទាប់ច្រើននៃឈើស្អិតជាប់គ្នា។ ប្លុកឈើនេះកំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើង នឹងជាជម្រើសដែលមាននិរន្តរភាពជាង បេតុង និងដែកដែលមានកាបូនខ្ពស់។

យោងតាមលោក Thomas Robinson ស្ថាបនិកក្រុមហ៊ុន Lever Architecture ដែលជាក្រុមហ៊ុនរចនាអគាររបស់អាមេរិក បាននិយាយថា អាគារឈើ TallWood កម្ពស់ ១០ ជាន់នេះបានជួបប្រទះនឹងការរញ្ជួយដីច្រើនជាង ១០០ ដង។ ដូច្នេះអាគារ TallWood និងដំណើរការយ៉ាងឆាប់រហ័សដែលមានសមត្ថភាពពិសេសជួយកាត់បន្ថយការខូចខាតសេដ្ឋកិច្ច និងសង្គមនៃការរញ្ជួយដី។ លោកក៏បានបន្តទៀតថា ជញ្ជាំងខាងក្រៅនៃអគារ TallWood នៅតែត្រង់ បើទោះបីជាមានការញ័រយ៉ាងខ្លាំងប៉ុណ្ណាក៏ដោយ។First-Ever Earthquake Simulation in a 10-Story Mass Timber Building |  ArchDaily

នៅពេលដែលការធ្វើតេស្តរញ្ជួយដីត្រូវបានបញ្ចប់ អគារនេះនឹងត្រូវបានរុះរើ ហើយផ្នែកខ្លះត្រូវបានកែច្នៃឡើងវិញ ដើម្បីសាងសង់សំណង់សាកល្បងផ្សេងទៀត។ ក្រុមការងារសង្ឃឹមថា លទ្ធផលនៃការធ្វើតេស្តនេះ នឹងជំរុញការសាងសង់ប្លុកឈើដែលមានកំពស់ខ្ពស់បន្ថែមទៀត ដូចដែលបានបង្ហាញឱ្យឃើញពីភាពធន់របស់ពួកវា៕10-story Timber Rocking Frame Sails Through Seismic Shake Tests |  Engineering News-Record ប្រភព៖vnexpress