ក្រុមម្ចាស់ជើងឯកលីគកំពូលព័រទុយហ្គាល់នៅក្នុងរដូវកាលនេះ Benfica នឹងធ្វើដំណើរមកប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងការធ្វើដំណើរមកទស្សនាប្រទេសកម្ពុជានេះ ក្រុម Benfica នឹងធ្វើការបោះជំរុំបាល់ទាត់មួយសប្តាហ៍ដែលធ្វើឡើងនៅសាលាអន្តរជាតិ North Bridge។ ទន្ទឹមគ្នា លោកអ្នកក៏អាចចុះឈ្មោះចូលរួមហ្វឹកហាត់ជាមួយពួកគេផងដែរ ដោយគ្រាន់តែចូលទៅកាន់ផេកផ្លូវការរបស់សាលាអន្តរជាតិ North Bridge។
សូមជម្រាបផងដែរថា Benfica គឺជាក្រុមជោគជ័យជាងគេបំផុតមួយនៅប្រទេសព័រទុហ្គាល់ ដោយបានឈ្នះពានរង្វាន់លីគកំពូលព័រទុយហ្គាល់៣៨លើក ច្រើនជាងក្រុមណាទាំងអស់៕
ព័ត៌មានលម្អិត៖ North Bridge International School










