កាលពីចុងខែឧសភា តារាចម្រៀងរ៉េប វណ្ណដា និងស្រីស្អាត Lauryn បានផ្ទុះពាក្យចចាម អារ៉ាមស្នេហាជាមួយគ្នា ដោយអ្នកគាំទ្របានចាប់បានភស្តុតាងជាច្រើនអាចបញ្ជាក់ថាពួកគេពិតជាមានទំនាក់ទំនងជាមួយគ្នាពិតមែន។ បន្ទាប់ពីធ្លាយរឿងខាងលើ ស្រាប់តែគេសង្កេតឃើញថា តារាចម្រៀងរូបនេះបណ្តើរគ្នាកាន់តែបើកចំហទោះបីជាពួកគេមិនបញ្ជាក់ទំនាក់ទំនងជាសាធារណៈក៏ដោយ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា កំពូលតារាចម្រៀង ម៉ាន់ វណ្ណដា ទំនងជាចាប់ផ្តើមស្នេហ៍ជាថ្មីជាមួយស្រីស្អាត Lauryn ដែលគេបានដឹងថានាងក៏មានស្រុកកំណើតនៅខេត្តព្រះសីហនុដូចជា វណ្ណដា ផងដែរ។ ជាពិសេស មិនត្រឹមតែមានសម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែនាងក៏ពូកែធ្វើម្ហូបណាស់ ថែមទាំងចូលចិត្តធ្វើម្ហូបតាំងពីតូច ហើយដូចអ្វីដែល វណ្ណដា ប៉ងប្រាថ្នាគឺចង់បានគូស្នេហ៍ដែលពូកែធ្វើម្ហូបនេះឯង។
យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហាសាមីខ្លួនទាំងពីរ មិនបានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈបញ្ជាក់ជូនមហាជនឡើយ។ ដ្បិតតែពួកគេទាំងពីរនាក់ មិនប្រកាសពីទំនាក់ទំនងជាអ្វីនឹងគ្នាជាសាធារណៈក្តី ប៉ុន្តែគេសង្កេតឃើញថា វណ្ណដា បណ្តើរ Lauryn កាន់តែបើកចំហរ។
ថ្មីៗនេះ មានវីដេអូចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក ដោយគេបានឃើញ វណ្ណដា និងស្រីស្អាត Lauryn បណ្តើរគ្នាទៅផ្សារទំនើបមួយកន្លែងទិញបន្លែផ្លែឈើ ថែមទាំងជួយស្ពាយកាបូបខាងស្រីទៀត ដែលនេះកាន់តែធ្វើឱ្យអ្នកគាំទ្រច្បាស់ហើយ។
សកម្មភាពបើកចំហនេះហើយ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងជាពិសេសឃើញ វណ្ណដា ជួយស្ពាយកាបូបឱ្យគូស្នេហ៍ទៀតកាន់តែធ្វើឱ្យមិត្តនារីៗច្រណែនមិនតិចនោះទេ ដែលសកម្មភាពតិចតួចនេះហើយបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយអ្នកគាំទ្រក៏រំពឹងថាឆាប់ៗនេះអ្នកទាំងពីរអាចបង្ហោះរូបជាគូនៅលើបណ្តាញសង្គមផងដែរ ៕
@neth_6kpc #idol ណាគេទេនៅក្រៅឡេីងតូច????#vannda_វណ្ណដា ????#fypシ #ចុងភៅប្រចាំបេះដូង???????????????? @konpov48917 @usernour4jjd02










