Home ព័ត៌មានជាតិ អ្នកលេងបណ្តាញសង្គមរិះគន់ Coach កម្មវិធី The Voice បេក្ខជនច្រៀងបានមួយម៉ាត់គោះប៊ូតុងភ្លាម

អ្នកលេងបណ្តាញសង្គមរិះគន់ Coach កម្មវិធី The Voice បេក្ខជនច្រៀងបានមួយម៉ាត់គោះប៊ូតុងភ្លាម

3939
0

អ្នកលេងបណ្តាញសង្គមជាច្រើនបានជជែកវែក មានទាំងមានការរិះគន់និងស្នើដល់ Coach កម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កុំអាលឆាប់គោះប៊ូតុងពេក ព្រោះគ្រាន់តែបង្ហើរសំនៀងបានមួយម៉ាត់មិនទាន់បានស្តាប់ស្រួលបួលផងគោះបាត់ទៅហើយ។ ការលើកឡើងនេះបន្ទាប់ពីមានបេក្ខជនម្នាក់បង្ហើរសំឡេងបន្តិចគណៈកម្មការគោះប៊ូតុងតែម្តង ខណៈមានការខំមិនថាសំឡេងបេក្ខជនរូបនោះនៅមានកម្រិតនៅឡើយ។

សប្តាហ៍ទី១ វគ្គ Blind Auditions កម្មវិធី The Voice Cambodia រដូវកាលទី៣ បានចាក់ផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះដែលកម្មវីធីប្រកួតនេះទទួលបានការគាំទ្រខ្លាំងពីមហាជន។ ចំណែកឯបេក្ខភាពចូលរួមវិញសុទ្ធសឹងតែមានសមត្ថភាពនិងភាពទាក់ទាញម្យ៉ាងម្នាក់ ហើយគណៈកម្មការទាំង៤វិញរួមមាន ឱក សុគន្ធកញ្ញា , ណុប ប៉ាយ៉ារិទ្ធ, ពេជ្រ សោភា និង ឆន សុវណ្ណរាជ នៅបន្តបេកកម្មភាពយ៉ាងស្វិតស្វាញក្នុងការដណ្តើមបេក្ខជនមកចូលរួមធ្វើជាកូនក្រុមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCbp08BxpGyCW0SD4yjQ2EW5kuIH-ft7E1y4GqjWOI1LpOI7wgAYY-CGB6JDItYuadIjrLCWzzPt569KEYeCF5l4--Td53vU-RcU6yg3EjFHcMtM80TWe7HGOnJxdlKMDp9mSMF1lQ6K92kZ8Vun3Qgm_AMMl3AumFvHpuvkxJF7iuy9X9Ey2BQDVm/s912/Untitled-1.png

យ៉ាងណាមិញ នៅក្នុងសប្តាហ៍ដំបូងនេះអ្នកលេងបណ្តាញសង្គមមានការរិះគន់ទៅ Coach កម្មវិធីនេះផងដែរថាគ្រាន់តែបេក្ខជនច្រៀងមួយម៉ាត់គោះប៊ូតុងបាត់ទាំងមិនទាន់បានស្តាប់ស្រួលបួលផង។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ហាមួយម៉ាត់សោះចុចបាត់អត់ទាន់បានច្រៀង១ឃ្លាផងសុំមិនយល់ទេ, បើនិយាយទៅគាត់ច្រៀងមិនបានល្អទេ ចូលខុស និងសំឡេងៗញ័រ តែនេះជាការជោគជ័យនូវជំហានដំបូងរបស់គាត់ក្នុងកម្មវិធីនេះ សង្ឃឹមថាគាត់ហ្វឹកហាត់បន្ថែម និងបំពេញនូវចំណុចខ្វះខាតសម្រាប់ជោគជ័យនាវគ្គបន្ទាប់ៗទៀត, សំឡេងល្អតែ ដូចច្រៀងអត់សូវត្រូវ, និយាយត្រង់សំឡេងអត់ពីរោះទេ»។

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «ស្រលាញ់សំឡេង(No) ស្រលាញ់ភ្លេង (Yes) មិនមែនចង់រិះគន់ទេ គាត់ច្រៀងពីរោះហើយ ប៉ុន្តែ គ្រាន់តែចេញភ្លេងហាម៉ាត់តែ១ពាក្យចុចប៊ូតុងយកហើយ ប៉ះចំអ្នកខ្លះច្រៀងពីរោះតែ១ឃ្លាដំបូងហើយ ភ្លាវឡើងតុងមិនចប់ហើយទេអី.. អ្នកខ្លះនឹងដូចខ្ញុំចេះគ្រប់បទច្រៀងបានគ្រប់បទតែពីរោះតែឃ្លាៗដំបូងទេ, មិនទាន់បានច្រៀងផងចុចបាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwfG9pMZbS0APVdDqOV2A0rifPpfxPq6pX6wo3NDsxTmJMg-mfN5-KI1h7iSfxL97ZQR-6A1OBkVYEtsFbzpDgnpz1It_ZtsHvTdM5CcPx2XJR_uAEcHYK53QqMKCY-MRLuEIWsQdzeKCK9KKZjdgHE6DiNHViNJQNJl3v7C33JJjEIGaCa1khSAsq/s1440/351417501_973215727050166_2016009103013633384_n.jpg

ពួកគេលើកឡើងទៀតថា «គ្រាន់តែចង់ឱ្យខាង The voice បកស្រាយថាហេតុអីអ្នកច្រៀងពពីរោះៗច្រើន តែមិនជាប់ដល់វគ្គនេះតែអ្នកដែលច្រៀងល្មមៗបែរជាជាប់វិញ សង្ឃឹមថានឹងមានចម្លើយ , គ្រាន់ចង់ឱ្យ coach នីមួយៗ កុំប្រញាប់គោះពេក គួព្យាយាមស្តាប់ឱ្យបានយូរ, Unfair ពេកហើយច្រៀងអត់ដល់ពាក់កណ្ដាលបទផងចុចប៊ូតុងខ្ញុំដឹងថាcoachទាំងបួនមានសិទ្ធិសម្រេចចុចលឿនរឺយឺតតែនេះដូចជ្រុលពេកវាមិនដែល ច្រៀងត្រឹមឃ្លា( ពេលវេលាមានន័យ )ចុចប៊ូតុងយកតែម្ដងដូចអត់សមសោះច្រៀងបាន១មាត់ចុចបាត់,ទាន់បានច្រៀងផង គោះបាត់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjx2ac1ARjdQN7jR7ypS4x6J9_oBk8VCzyccLgLz0mZJgcmegoRF712ChJFxjfazmiePVBIqdyRVKJkNKnSx74AA4MvYKQZ9AGnsVcdFDAvynmKI3cmWmzS7tW67f8Lwph-AUccRz8DaHsQCDrLXtyDPPtoC8rwStob2BKpw-HiUQk_JpEERAAJo9/s1026/Capture%20(4).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO5tQHu-c2XZAnKR0f5OhtUnMzrLJUZSi8WBVJ59Ddjay9m9401Uy4HRZk8JSV0vQJPuGRvN_JCPBCvHfugU_NRonhoHaOJOmJ8m97Ktyyv1iFTsd3mLvtJhOe_qqzYQfmAkXJJAFaSh01i7ApIdRlFXssiGX9qaua708wxXfFdU3E-AfrK2FE3Wde/s785/%E1%9E%80.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBOVtguEkwK2tw_Gewuk8W9-RqJu-QhO8tbcmgUqf8oQsorg58rC7VhgVtRxE0VdclQs4unx8DRXPHeldyEaJkNdTEL5n1sTXQkFiSHMU_IRsjYcE-tt74wolUaLasT1eyzbDMRAeJI7pNEOHjeagHfOCW5rWMt9rXxeGlAyLfMwsW_U80jjMvMrq/s1027/%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bxh06wCmqMWlN7ckrOoxjlr3Y41FOW19vhDJIXCE4QPeTsA_b9ujRTjyx-O0xD-eGUVRb0-JnMaMrD2RPy0V501zVii_4AaJD9b0tUjz0J_QPYMrnuedIpSLoKNTBTJGg4opVbHDCox28BrOPZJJXei9uEbAm3aPggkk9qo8E5y7OQWQwnBavqEJ/s1019/%E1%9E%90.PNG