ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើតកោសិកាមនុស្សដំណាក់កាលដំបូងនៅលើស្ថានីយ៍ Thien Cung ដែលជាស្ថានីយអវកាសមួយនៅក្នុងលំហ។ ការពិសោធន៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីយានអវកាស Tianzhou ៦ ចូលចតនៅស្ថានីយអវកាស បន្ទាប់មក នាវាដឹកជញ្ជូនមនុស្ស Shenzhou-១៥ បាននាំយកកកោសិកាពីលំហត្រឡប់មកផែនដីវិញនៅថ្ងៃទី ៤ ខែមិថុនា។
យោងតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជីវបច្ចេកវិទ្យាកម្រិតខ្ពស់ និងវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រលោក Lei Xiaohua បានមានប្រសាសន៍ថា ការស្រាវជ្រាវកោសិកាដើមនៅក្នុងលំហគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះកោសិកា នេះ មានរូបរាងកាយដូចជាមនុស្សទាំងមូល ដែលអាចត្រូវបានប៉ះពាល់ដោយបរិស្ថានមីក្រូទំនាញនៃលំហ។ លោកក៏បានបន្ថែមទៀតថា ក្រុមរបស់គាត់នឹងប្រៀបធៀបកោសិកាដែលកើតក្នុងលំហជាមួយនឹងកោសិកានៅលើផែនដី ដោយព្យាយាមស្វែងរកហ្សែនពិតប្រាកដដែលអាចគ្រប់គ្រងការអភិវឌ្ឍន៍។
នៅក្នុងការពិសោធន៍អ្នកវិទ្យាសាស្ត្របានបង្កើតកោសិកាឈាមនៅក្នុងលំហជាលើកដំបូង ដោយស្រាវជ្រាវឃើញថា កោសិកាដើម pluripotent មានសមត្ថភាពពិសេសអាចអភិវឌ្ឍទៅជាកោសិកាមនុស្សដោយជោគជ័យ។ កោសិកាដើម pluripotent គឺជាធាតុផ្សំសំខាន់នៅក្នុងឱសថ ដែលផ្តោតលើការបង្កើតឡើងវិញនូវជាលិកា និងសរីរាង្គផ្សេងទៀតរបស់មនុស្ស ដើម្បីជួយព្យាបាលសរីរាង្គដើមដែលខូចដោយសារភាពចាស់ ជំងឺ ឬគ្រោះថ្នាក់ជាដើម។
យោងតាមលោក Cang Huaixing អ្នកស្រាវជ្រាវទទួលបន្ទុកផ្នែកពិសោធន៍វិទ្យាសាស្ត្រនៅស្ថានីយ៍ Tiangong បានឱ្យដឹងថា បរិយាកាសក្នុងលំហមានទំនាញតិចតួចបំផុត និងមានវិទ្យុសកម្មខ្ពស់។ របៀបធ្វើដំណើរ ការរស់រានមានជីវិត និងការសម្រាលកូនក្នុងបរិយាកាសបែបនេះ គឺជាកិច្ចការស្រាវជ្រាវចម្បងរបស់យើង ហើយគោលបំណងដ៏ធំ នៃការបង្កើតកោសិកាមនុស្សដំបូងនៅក្នុងលំហ គឺដើម្បីស្វែងរកភពថ្មីមួយទៀតដែលសមរម្យសម្រាប់ជីវិត៕ ប្រភព៖vnexpress










