នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ដោយបានប្រកាសជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៣។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ ចំនួន ៤១រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ១រូប
២. ផ្នែកដំណើរការគ្រឿងចក្រក្នុងរោងចក្រ ២០រូប
៣. ផ្នែកជំនាញពិសោធន៍ទឹក ៣រូប
៤. ផ្នែកបច្ចេកទេសអគ្គិសនី ៧រូប
៥. ផ្នែកបច្ចេកទេសយន្តសាស្ត្រ(មេកានិក) ៨រូប
៦. ផ្នែករដ្ឋបាល ២រូប
– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://shorturl.at/uz023
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖
សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។
គេហទំព័រ ៖ http://www.ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤














