ទីបំផុតចំណងស្នេហ៍តារាថៃជួរមុខ ណាដេត និងយ៉ាយ៉ា បានសម្រេចបំណងហើយបន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនង១២ឆ្នាំ ខណៈតារាប្រុសរូបនេះបានយកចិញ្ចៀនពេជ្ររាងពងក្រពើទំហំ១២ការ៉ាត់លត់ជង្គង់សុំគូស្នេហ៍រៀបការនៅឯប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmByX6grqIx2pqtUGb0O0qVL9cnX3VhWxTw1pM3Xgkb-BiwoL254hSAvlCLzlLt7PvKC4LhGA9f_qj0lVI4KSA0Kxg71pKaQixsErDaXH8FnvfhOEOgM4WAZaQx_-0ZkNB5_hAQJJxzjI2EqEK5CU4AznAhQXjH6cG-AtB_LdiykIP_xGPZN9ywS8/s900/351029078_224990556967086_4516973981836853444_n.jpg

ជឿជាក់ថាអ្នកតាមដានតារាក្រៅស្រុកប្រាកដជាស្គាល់ហើយថា កំពូលតារាសម្តែងជួរមុខ Nadech Kugimiya និង Yaya Urassaya ជាគូស្នេហ៍ដែលស្រលាញ់គ្នាជាយូរមកហើយព្រមទាំងចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ ជាពិសេស បន្ទាប់ពី Mark Prin សុំ Kimberley រៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfkcj4pkCExIxsaz_nJ7ikIFZNZTmOcQhXMdHkqfuMy50CWoafNrh_Dk-Cn53s-XeF7fAlgdospNEwO4WhVV-JSAHyoMkMExV6raceiwXGrPAksPwe0TRILtJTTGwYgGaROKxtI-f7lIcNxxo1zCxTPHkDGYvdPovUoRO_6IG_6gZh6L8laDxeArR/s599/351253805_639167661561835_8478058734920315185_n.jpg

អ្វីដែលមហាជនអ្នកគាំទ្រក្នុងនិងក្រៅប្រទេសចង់ឃើញនោះទីបំផុតបានក្លាយជាការពិតហើយដោយ ណាដេត បានលត់ជង្គង់សុំ យ៉ាយ៉ា រៀបការនៅឯប្រទេសអ៊ីតាលីដោយមានមិត្តភក្តិជិតស្និទ្ធធ្វើជាសាក្សីមានដូចជា Mark Prin , Kimberley , Margie និងស្វាមីជាដើមដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត សប្បាយរីករាយជំនួសពួកគេយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdXXTlhoFzhUznruyoWCrKKKcUISeRDkq4JUj0-TGNtZhXJpli-6BQupNIaT7T2mmZmF2Sv8UP7OnnjOixt8m0CA0zYjGfsOmMs1_ZdVABm_C7oVSZhUPdPhPbdU6LHr9psuTrwtFXiP0VWbXeZrw2ri2vF1rPqP60F_g9CK30fg0SbGsNaqzw9UNQ/s720/351263336_214988221384388_5230991558984764572_n.jpg

កាន់តែពិសេសដែលធ្វើឱ្យមហាជនបើកភ្នែកធំៗនោះគឺ ការលត់ជង្គង់សុំរៀបការរបស់ ដាដេត ចំពោះ យ៉ាយ៉ា គឺជាចិញ្ចៀនពេជ្ររាងពងក្រពើ ខណៈចិញ្វៀននេះធ្លាយដំណឹងថាមានទំហំ១២ការ៉ាត់ ដូចទៅនឹងទំនាក់ទំនងពួកគេអស់រយៈពេល១២ឆ្នាំមកនេះ។

គួរបញ្ជាក់ផងដែរថា ណាដេត បានជំពប់ស្នេហ៍ យ៉ាយ៉ា ដំបូងនៅពេលអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នានៅក្នុងរឿងភាគដ៏ល្បីមានចំណងជើងថា «Game Rai Game Ruk» កាលពីឆ្នាំ២០១១ បន្ទាប់មកពីពួកគេបង្កើតទំនាក់ទំនងជាមួយគ្នាជាបន្តបន្ទាប់រហូតឈានដល់ដំណាក់កាលជាគូជីវិតជាមួយគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYvXHa5OWRZtmkAjEN2uMPWjWrAbsxIPgys1miNrJIsJmCH5D-miaWPRhMcpuYxk8MBO25mhlQPyWwxRO79pQxcTXekqE454JpMCGpZM52-lRCO2L2eyusGepSL6MFjVlaoENhg95bCg1Bh1eC4zgHwyAksLHaVDnQKRQ9dz-sdI8C4C82AfxOLUwT/s900/351439318_174283255592593_8639795453343810305_n.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-5GsmB3GhkrR2wFeXGLZwXZCKTdtGRfI3NO7lmrJGXNcJ1a03Z1c7sDdtwcesh_Rpm4Jl1FblZKnB05M6cF2uA8gqYCgIPx3uOuJAfN_udGekza2MoEfAMz1yYTq_SsjFOnPcvp3qf_lIfW8lrJd7ZPrasF4_43NL1SDFrVisYxqDDadpNMbRVJu/s900/351727717_1925548437800460_8179668273057951397_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2O39sD53mpKYAayplFGAomg1uLwRDjiHrCrJTjWh4txkha5NgzDQ_ZsWFkoVXEPukx5sjHxMbFWxto5JlI2Br2Eg8gpobudX-biHuOWJ9FeeYoUTy63rRbF1U90vLIMk0aBOzkfJ0ZlFK7v6_eHTldq4Zcbsw8rkSUiSomfBstQznIoXOD0SDHgwe/s884/352072428_278666441245717_7583753300505374162_n.jpg