ពិតណាស់អ្វីៗដែលយើងមាន ឬរបស់អ្វីដែលយើងចូលចិត្តសុទ្ធតែអាចទាយដឹងអំពីអត្តចរិតរបស់អ្នក ជាពិសេសគឺប្រភេទឈាមតែម្តង ដែលប្រភេទឈាមនីមួយៗមានទាំងគុណសម្បត្តិ និង គុណវិបត្តិ។ ដូច្នេះហើយថ្ងៃនេះ KBN សូមលើកយកគុណសម្បត្តិ និង គុណវិបត្តិ នៃប្រភេទឈាមនីមួយៗ ដូចខាងក្រោម៖
១.ប្រភេទឈាម A៖
គុណសម្បត្តិៈ អ្នកជាមនុស្សមានភាពវ័យឆ្លាត មានស្មារតីសមភាពពិតប្រាកដ នឹងចុះចំណោមនិងគេឯង។
គុណវិបត្តិៈ ជាមនុស្សដែលមានភាពម៉ឺងម៉ាត់ម៉ត់ចត់ខ្លាំងពេក រហូតដល់អ្នកផ្សេងមានអារម្មណ៍ថាមានសម្ពាធនៅពេលដែលពួកគេនូវក្បែរអ្នក។ ហើយអ្នកក៏ចូលចិត្តធ្វើជាអ្នកដឹកនាំ មានរបបផ្តាច់ការ ចូលចិត្តគ្រប់គ្រងអ្វីៗគ្រប់យ៉ាង មានចរិតឆេវឆាវ នឹងមិនចូលចិត្តឱ្យអ្នកដទៃនិយាយផ្ទុយ ឬប្រកែក ហើយគិតអ្វីដែលខុសពីខ្លួនអ្នកនោះទេ។
២.ប្រភេទឈាម B៖
គុណសម្បត្តិៈ ជាមនុស្សដែលតែងតែរីករាយ មានជីវិតស្រស់បំព្រង ចិត្តល្អ ចេះជួយយកអាសារអ្នកដ៏ទៃ មានភាពរួសរាយរាក់ទាក់ មនុស្សគ្រប់គ្នាតែងតែចូលចិត្តអ្នក។
គុណវិបត្តិៈ អ្នកចូលចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនជ្រុលពេក ធ្វើអ្វីដោយមិនបានគិតទុកមុន ផ្តោតលើអារម្មណ៍ខ្លាំងពេក ហើយក៏ជាមនុស្សដែលខ្វះការប្រុងប្រយ័ត្នផងដែរ។
៣.ប្រភេទឈាម AB៖
គុណសម្បត្តិៈ អ្នកជាមនុស្សដែលមានថាមពល មិនចេះរើសអើង ចិត្តទូលាយ មានភាពទាក់ទាញ នឹងស្មោះត្រង់។
គុណវិបត្តិៈ ជាមនុស្សដែលស្ងៀមស្ងាត់ ចូលចិត្តធ្វើអ្វីប្លែកៗ មិនសូវទុកចិត្តអ្នកដទៃ ធ្វើឱ្យអ្នកដទៃឆ្ងល់និងមិនចង់ចូលទៅជិតអ្នក ចូលចិត្តជីវិតសាមញ្ញ នឹងជាមនុស្សដែលស្រឡាញ់សេរីភាពខ្លាំង។
៤.ប្រភេទឈាម O៖
គុណសម្បត្តិៈ ជាមនុស្សដែលមានសម្រស់ស្រស់ស្អាត លេចធ្លោ ស្លូតបូត ហើយក៏ជាមនុស្សចិត្តត្រជាក់ផងដែរ។
គុណវិបត្តិៈ តែងតែព្រងើយកន្តើយចំពោះពិភពលោក ស្រឡាញ់ខ្លួនឯងជ្រុល មិនសូវខ្វល់ខ្វាយចំពោះមនុស្សជុំវិញខ្លួន នឹងជាមនុស្សម្នាក់ដែលឯករាជបំផុត៕
ប្រភព៖sanook










