Home ព័ត៌មានជាតិ ប្រពៃណាស់! ថវិការបានមកពីការធ្វើទូត​សុច្ឆន្ទៈ​​ក្រុមហ៊ុន​អាកាសចរណ៍​​ អ្នកនាងស្រួង ភាវី នឹងយកមកប្រើប្រាស់ក្នុង​កិច្ចការ​សប្បុរសធម៌ទាំងអស់

ប្រពៃណាស់! ថវិការបានមកពីការធ្វើទូត​សុច្ឆន្ទៈ​​ក្រុមហ៊ុន​អាកាសចរណ៍​​ អ្នកនាងស្រួង ភាវី នឹងយកមកប្រើប្រាស់ក្នុង​កិច្ចការ​សប្បុរសធម៌ទាំងអស់

102
0

កាលពីពេលថ្មីៗនេះ ម្ចាស់មេដាយមាសសុីហ្គេម២០២៣ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម អ្នកនាងស្រួង ភាវី  បានក្លាយជាទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុនអាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR។

នៅក្នុងការធ្វើជាទូត​សុច្ឆន្ទៈ​ អ្នកនាងស្រួង ភាវី  បានបញ្ជាក់ថា៖”ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​”។May be an image of 2 people, aircraft and text

យោងទៅតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់អ្នកនាងបានឱ្យដឹងថា៖”សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​!

នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។

ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡេីយ​។ ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​។ ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង”។

បច្ចុប្បន្ន អ្នកនាង ស្រួង ភាវី មានមូលនិធិសប្បុរសធម៌​មួយរបស់ខ្លួន ដែលតែងតែជួយកុមារកម្ពុជារាប់ពាន់នាក់ ដែលមានជីវភាពខ្វះខាត ឬមានជំងឺប្រចាំកាយជាដើម។

សូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់អ្នកនាង ស្រួង ភាវី ក្នុងកិច្ចការមនុស្សធម៌នោះ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកនាង ក៏បាននាំយកថវិការដែលបានមកពីការឈ្នះព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ទៅបរិច្ចាកជួយដល់កុមារកម្ពុជាផងដែរ៕May be an image of 1 person and textMay be an image of 3 people and text