Home ព័ត៌មានអន្តរជាតិ កម្មករ-កម្មការនី ដែលព្យួរការងារ អាចចុះឈ្មោះរៀនជំនាញទាំងនេះដោយឥតគិតថ្លៃពីវិទ្យាស្ថានជាតិសហគ្រិនភាព

កម្មករ-កម្មការនី ដែលព្យួរការងារ អាចចុះឈ្មោះរៀនជំនាញទាំងនេះដោយឥតគិតថ្លៃពីវិទ្យាស្ថានជាតិសហគ្រិនភាព

74
0

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជូនដំណឹងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថាវិទ្យាស្ថានប្រកាសជ្រើសរើសកម្មករ កម្មការនី និងសាធារណជនដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល៤ខែ ដោយឥតគិតថ្លៃទីលើជំនាញ៦មុខ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយចាប់ផ្តើមចូលរៀននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។May be an image of 5 people and blonde hair

ក្នុងវគ្គបណ្តុះបណ្តាលនេះមានជំនាញដូចជា៖
១-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ២-ការថែរក្សាសម្ផស្ស និងសម្អាងកាយ
៣-ការឆុងកាហ្វេ និងភេសជ្ជៈ ៤-ការដុតនំប៉័ង ៥-ការក្រឡុកស្រា
៦-ជំនាញម្ហូបខ្មែរ/ថៃ/ជប៉ុន/ចិន។

អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលអាចឱ្យកម្មករ កម្មការនី និងសាធារណជនទទួលបានជំនាញមួយច្បាស់លាស់ បានសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា មានសមត្ថភាពអាចស្វែងរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ មានឱកាសបើកអាជីវកម្មផ្សេងៗ។May be an image of 7 people

លក្ខខណ្ឌនៃការជ្រើសរើសក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ គឺជា កម្មករ កម្មការនីដែលបានព្យួរការងារ ឬបោះបង់ការងារ និងសាធារណជនទូទៅដែលមិនមានជំនាញ ឬមុខរបរច្បាស់លាស់អាចដាក់ពាក្យសុំចុះឈ្មោះចូលរៀនបានដោយភ្ជាប់ឯកសារដាក់ពាក្យដែលមានដូចជា៖
– អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់
– សំបុត្រកំណើត (ថតចម្លង) ចំនួន ០១ ច្បាប់
– សៀវភៅការងារ (ថតចម្លង) ចំនួន ០១ ច្បាប់
– ប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតខ្មែរ (ថតចម្លង) ចំនួន ០១ ច្បាប់
– រូបថត 4*6 ផ្ទៃពណ៌ខៀវ (ពាក់អាវធំ) ចំនួន ០៦ សន្លឹក ៕May be an image of 6 people, drink, hospital and textMay be an image of 7 peopleMay be an image of 11 people