Home ព័ត៌មានអន្តរជាតិ ផ្លែដូងវៀតណាមកំពុងពេញនិយមនៅតំបន់អាស៊ី និងអឺរ៉ុប

ផ្លែដូងវៀតណាមកំពុងពេញនិយមនៅតំបន់អាស៊ី និងអឺរ៉ុប

115
0

ប្រទេសវៀតណាម ៖ គេសង្កេតឃើញថា ដូងខ្ចី និងដូងចាស់ និងផលិតផលដូងកញ្ចប់វៀតណាមកំពុងទទួលបានការពេញនិយមនៅទីផ្សារអាស៊ី និងអឺរ៉ុប ។ អតិថិជនភាគច្រើនលើកឡើងថា សាច់ដូងវៀតណាមមានរសជាតិផ្អែម ខ្លាញ់ ហើយមានរសជាតិប្រៃបន្តិច រីឯសាច់ដូងវិញ ផ្អែមទន់ ឆ្ងាញ់ និងត្រូវមាត់អតិថិជន ។

ប្រទេសវៀតណាមមានផ្ទៃដីដាំដុះផ្លែដូងប្រមាណ១៨ម៉ឺន៨ពាន់ហិកតា និងផ្តល់ទិន្នផលសរុបប្រមាណ១,៩លានតោនក្នុង១ឆ្នាំ ។ ហេតុនេះ ការប្រើប្រាស់ប្រយោជន៍ពីដូងខ្ចី និងដូងចាស់បានជួយឱ្យឧស្សាហកម្មដូងនៅប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី៤ នៅក្នុងទីផ្សារដូងលើពិភពលោក ។More Viet Nam's farm products exported to Europe

បច្ចុប្បន្ន វៀតណាមបានប្រមូលដូងខ្ចីសម្រាប់បំពេញក្នុងឧស្សាហកម្មកែច្នៃ និងផលិតដាក់ប្រអប់ដូចជា ដូងស្ងួត ទឹកដូង និងខ្ទិះ ។ កាលពីពេលថ្មីៗនេះ ដូងស្ងួតវៀតណាមទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយសារវាមានប្រយោជន៍ជាច្រើនដូចជា អាចគ្រប់គ្រងការរំលាយអាហារ, កាត់បន្ថយជាតិស្ករក្នុងឈាម និងកាត់បន្ថយការឈឺពោះផងដែរ ។ បើតាមការស្រាវជាវរបស់ Yanbandon នៅឆ្នាំ២០១៧ បង្ហាញថា សាច់ដូងចាស់ គឺជាប្រភពប្រូតេអ៊ីន អាហារសរសៃ និងកាបូអ៊ីដ្រាត ។The European market potential for fresh coconut | CBI

ដូងពូជ Ta គឺជាពូជមួយក្នុងចំណោមពូជដូងនៅប្រទេសវៀតណាម ដែលផ្តល់នូវទិន្នផលខ្ពស់ និងអាចផ្គត់ផ្គង់ក្នុងទីផ្សារវៀតណាមពេញមួយឆ្នាំ ហើយវាបានជួយរក្សាតម្លៃដូងកុំឱ្យប្រែប្រួលក្នុងទីផ្សារផងដែរ ។ ចំណែកទម្ងន់របស់វាជាមធ្យម គឺចាប់ពី៧០០ក្រាមឡើងទៅ ក្នុងនោះមានទឹកដូងពី២៥០-៣៥០មីល្លីលីត្រ និងមានសាច់ចំនួន៤០០ក្រាម ។ ដូច្នេះ គេអាចយកវាមកធ្វើម្ហូបអាហារ និងភេសជ្ជៈផ្សេងៗតាមតម្រូវការ ។ ក្រៅពីដូងខ្ចីមានប្រយោជន៍ច្រើនហើយ គេក៏បានយកដូងចាស់ទៅកែច្នៃធ្វើជាផលិតផលកញ្ចប់ទៀតផង ។botak coconut | FOOD fuels me to talk...

មន្ត្រីវៀតណាមលើកឡើងថា ដូងខ្ចី និងដូងចាស់កំពុងទទួលបានការពេញនិយមនៅអាស៊ី និងអឺរ៉ុប ទាំងផ្នែកគុណភាព និងការប្រើប្រាស់ ខណៈដូងវៀតណាមមានតម្លៃថោកធ្វើឱ្យប្រទេសវៀតណាមមានប្រៀបក្នុងការប្រកួតប្រជែងជាមួយដូងមកពីប្រទេសផ្សេងទៀត ៕ ប្រភព ៖ sakda.sinives