Home ព័ត៌មានអន្តរជាតិ មន្រ្ដីអ៊ុយក្រែន អះអាងពីការលេចចេញក្រុមប្រដាប់អាវុធជនជាតិរុស្ស៊ី ប្រឆាំងនឹងរបបផ្ដាច់ការរបស់ពូទីន

មន្រ្ដីអ៊ុយក្រែន អះអាងពីការលេចចេញក្រុមប្រដាប់អាវុធជនជាតិរុស្ស៊ី ប្រឆាំងនឹងរបបផ្ដាច់ការរបស់ពូទីន

79
0

រដ្ឋធានីកៀវ៖ ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន អំពីការឆ្លងដែន ឆ្មក់ចូលវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី មិនបានប៉ុន្មានម៉ោងផង ក្រុមមន្រ្ដីក្រុងកៀវ បានឆ្លើយតបវិញ ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា កងកម្លាំងរបស់រុស្ស៊ី កំពុងតែប្រយុទ្ធនឹងការលុកលុយឆ្លងព្រំដែន តាមអ្វីដែលពួកយុទ្ធជន បានពិពណ៌នា ជាជម្រើសរបស់ក្រុមប្រឆាំងប្រដាប់អាវុធរបស់រុស្ស៊ី ឬ ជាអ្នកបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែន ដោយមើលទៅ ហាក់បីដូចជាការវាយប្រហារដ៏សាហាវបំផុតមួយ នៅលើទឹកដីរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

លោក វីយ៉ាឆេស្លេវ ហ្ក្លាដកូវ (Vyacheslav Gladkov) ប្រធានតំបន់បែលហ្គោរ៉ូដ (Belgorod) ប្រទេសរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ពួកបំផ្លិចបំផ្លាញមួយក្រុមរបស់អ៊ុយក្រែន បានចូលមកលើទឹកដីរបស់រុស្ស៊ី នៅក្នុងស្រុកហ្គ្រេវ៉ូរ៉ុន (Graivoron) ដោយបានឆ្លងកាត់ មកពីប្រទេសអ៊ុយក្រែន ហើយកំពុងតែវាយបក ដោយកងកម្លាំងនៅក្នុងតំបន់។NEXTA on Twitter: "The Governor of #Belgorod region, #Russia, Vyacheslav  Gladkov, urged the residents of the settlements Zhuravlyovka and  Nekhoteyevka (both in Belgorod region) to evacuate.  https://t.co/X3K6p6f7eW" / Twitter

សារព័ត៌មានអ៊ុយក្រែន Hromadske (ហ្រូមម៉ាដស្កេ) បានដកស្រង់ប្រភពចារកម្ម ពីយោធាអ៊ុយក្រែន អះអាង ថា ក្រុមប្រដាប់អាវុធប្រឆាំងចំនួនពីររបស់រុស្ស៊ី រួមមាន ក្រុមចលនាសេរីភាពកងពលតូចរុស្ស៊ី (Liberty of Russia Legion) និង អង្គភាពស្ម័គ្រចិត្តរបស់រុស្ស៊ី (ហៅកាត់ RVC) ដែលមានពលរដ្ឋរុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារទៅលើតំបន់បែលហ្គោរ៉ូដ (Belgorod)។ ប៉ុន្ដែមានអ្នកដឹងតិចតួចណាស់ អំពីទំនាក់ទំនង រវាងក្រុមទាំង២នេះ និង យោធាអ៊ុយក្រែន។ ក្រុម RVC ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២២ ហើយត្រូវបានគេរាយការណ៍ ថា ភាគច្រើន នៃអ្នកប្រយុទ្ធស្ដាំនិយមរបស់រុស្ស៊ី ប្រឆាំងនឹងពូទីន ដោយមានទំនាក់ទំនង ជាមួយក្រុមស្តាំជ្រុលនិយមរបស់អ៊ុយក្រែន។

លោក អេនឌ្រី ឆ័រនាក (Andrii Cherniak) តំណាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរ ថា ប្រជាជនរុស្ស៊ី ជាអ្នកនៅពីក្រោយការវាយប្រហារឆ្លងដែននោះ។

ស្របគ្នានោះដែរ លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា អ៊ុយក្រែន មិនមានអ្វីត្រូវធ្វើជាមួយនឹងបញ្ហានេះទេ ហើយគាត់បានលើកឡើង ថា «ចលនាទ័ពព្រៃ បានលេចឡើង ដើម្បីប្រឆាំងនឹងប្រទេសផ្ដាច់ការមួយនេះ»។Human Flesh, It Cannot Survive': Russian Infantry 'No Match For Western  Weapons,' British Analyst Says

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA Novosti (អ បានរាយការណ៍ ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានទទួលនូវជូនដំណឹងនេះហើយ។ ចំណែកការងារនេះ កំពុងតែដំណើរការ សម្រាប់ការបណ្តេញអ្នកបំផ្លិចបំផ្លាញ។ ស្របគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងមូស្គូ ត្រូវតែវាយរុញច្រានពួកគេ ឲ្យចេញពីទឹកដីរុស្ស៊ី ហើយរំលាយក្រុមប្រដាប់អាវុធ ដែលកំពុងតែប្រព្រឹត្តនេះ ចោល។

ដោយឡែក ក្រុមចលនាសេរីភាពកងពលតូចរុស្ស៊ី បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា ពួកគេបានរំដោះទាំងស្រុង នៅក្នុងទីក្រុងព្រំដែនកូហ្ស៊ីនកា (Kozinka)។ ជាមួយគ្នានេះ អង្គភាពរបស់ពួកគេ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាល នៃស្រុកហ្គ្រេវ៉ូរ៉ុន (Graivoron) ភាគខាងកើតបន្ថែមទៀត។ ការធ្វើសកម្មភាពបន្ដទៅមុខទៀត រុស្ស៊ី នឹងមានសេរីភាព៕Ukraine war: Wagner chief vows to hand Bakhmut to Russian army by June -  BBC News