Home ព័ត៌មានអន្តរជាតិ គ្រោះរាំងស្ងួតគំរាមកំហែងនៅតំបន់អឺរ៉ុបភាគខាងត្បូង

គ្រោះរាំងស្ងួតគំរាមកំហែងនៅតំបន់អឺរ៉ុបភាគខាងត្បូង

75
0

បច្ចុប្បន្ន ប្រទេសនានាស្ថិតក្នុងតំបន់អឺរ៉ុបភាគខាងត្បូងបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលប្រទេសទាំងនេះបានចាត់វិធានការកំណត់ការប្រើប្រាស់ទឹករបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់រាំងស្ងួត ។ លើសពីនេះ នៅប្រទេសខ្លះបានប្រើប្រាស់រថយន្តដឹកទឹកដើម្បីចែកចាយទៅឱ្យពលរដ្ឋរស់នៅក្នុងតំបន់មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ ដូចជា ប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់ ។Southern Europe braces for climate change-fuelled summer of drought - India  Today

ប្រទេសបារាំងបានប្រកាសថា គ្រោះរាំងស្ងួតដែលកើតឡើងនេះ គឺខ្លាំងក្លាបំផុតនៅប្រទេសបារាំង បើគិតចាប់ពីឆ្នាំ១៩៥៩ មក ។ ចំណែកប្រទេសអេស្ប៉ាញ រដ្ឋាភិបាលប្រទេសនេះបានរៀបចំរថយន្តដឹកទឹកចែកចាយឱ្យពលរដ្ឋរស់នៅតំបន់រាំងស្ងួតទៀតផង ។ រីឯប្រទេសព័រទុយហ្គាល់វិញ គេសង្កេតឃើញថា ផ្ទៃដីប្រមាណ៩០% កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត និងធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០២២ រហូតដល់៥ដងឯណោះ ។Southern Europe braces for climate change-fuelled summer of drought | RNZ  News

គណៈកម្មការសហភាពអឺរ៉ុបបានតាមដានស្ថានការណ៍គ្រោះរាំងស្ងួតនេះយ៉ាងដិតដល់ផងដែរ ខណៈគេបារម្ភថា គ្រោះរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដំណាំកសិកម្មកាន់តែខ្លាំង ក៏ដូចជាជីវភាពរបស់ពលរដ្ឋ ។Southern Europe braces for summer of drought

អ្នកឧតុនិយមលើកឡើងថា តំបន់អឺរ៉ុបភាគខាងត្បូង មិនមែនជាតំបន់តែមួយដែលបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅតំបន់ Horn របស់ទ្វីបអាហ្វ្រិក ក៏កំពុងជួបនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចគ្នាដែរ ។ លើសពីនេះ គ្រោះរាំងស្ងួតបានគំរាមកំហែងនៅតំបន់ខ្លះរបស់អាមេរិកឡាទីន ជាពិសេស ប្រទេសអាហ្សង់ទីន ។ គ្រោះរាំងស្ងួតនេះជាលទ្ធផលបង្ហាញថា នាពេលបច្ចុប្បន្ន អាកាសធាតុបានប្រែប្រួលខ្លាំង ហើយវានឹងមានវិបត្តិបរិស្ថានធ្ងន់ធ្ងរ និងកាន់តែយូរអង្វែងថែមទៀត ៕ ប្រភព ៖ Mono News