Home ព័ត៌មានជាតិ នេះហើយ!​ ជាយុវជនម្នាក់ដែលរើសបានមេដាយប្រាក់របស់កីឡាករថៃ

នេះហើយ!​ ជាយុវជនម្នាក់ដែលរើសបានមេដាយប្រាក់របស់កីឡាករថៃ

134
0

យុវជនម្នាក់ដែល​បាន​រើសបាន​មេដាយ​ប្រាក់ របស់​កីឡាករថៃ Jonathan Khemdee ដែល​បាន​គប់​ចោល​ទៅកាន់​អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បាន​រៀបរាប់​ថា ខ្លួន​ស្រឡាញ់​មេដាយ​នេះ​ណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់​រូបគេ។May be an image of 1 person

យោងតាមការបង្ហោះរបស់គណនីមួយដែលមានឈ្មោះChhay Sathya បានលើកឡើងថា៖”មេដាយ​ប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បាន​គប់​ចោល​នោះ​នៅ​ពេល​នេះ​វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំ​ស្រឡាញ់​មេដាយ​នេះ​ណាស់​ព្រោះ​វា​បាន​រំលេច​នូវ​រូប​អង្គរវត្តនិង​រូបតំ​ណាង​ជាតិ​ផ្សេងៗទោះបី​គេគប់​ចោល​មិនឲ្យ​តម្លៃ​មេដាយ​នេះ​ក៏ដោយ​ក៏ខ្ញុំ​មិន​ឲ្យវា​ធ្លាក់​ដល់​ដីបាន​ដែរ​ព្រោះ​មេដាយ​នេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល”។May be an image of text

រំលឹកផងដែរថា កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕