Home ព័ត៌មានអន្តរជាតិ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ថាការប៉ះទង្គិចគ្នារវាងឥណ្ឌូនេសុីនិងថៃ កំពុងធ្វើឱ្យបាល់ទាត់តំបន់អាស៊ានដើរថយក្រោយ

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ថាការប៉ះទង្គិចគ្នារវាងឥណ្ឌូនេសុីនិងថៃ កំពុងធ្វើឱ្យបាល់ទាត់តំបន់អាស៊ានដើរថយក្រោយ

407
0

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការប៉ះទង្គិចគ្នាក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣ ដែលបង្កឡើងរវាងក្រុមឥណ្ឌូនេស៊ី និងថៃ។

លោក Gianni Infantino បានលើកឡើងថា ៖”បាល់ទាត់អាស៊ីអាគ្នេយ៍កំពុងមានសក្តានុពលក្នុងការអភិវឌ្ឍន៍ទៅមុខប៉ុន្តែវាបែរជាត្រូវបានទាញថយក្រោយដោយសារតែបញ្ហាអំពើហិង្សា និងបញ្ហាសង្គមផ្សេងៗទៀតទៅវិញ”។

Gianni Infantino: FIFA president hits out at Qatar World Cup criticism in extraordinary speech ahead of tournament | Football News | Sky Sports

លោកបានសម្តែងការសោកស្តាយនិងបានបញ្ជាក់ទៀតថា ៖”ក្នុងពេលមានកីឡាករប៉ះទង្គិចគ្នាបែបនេះ ក្រុមគ្រូបង្វឹកគួរតែសម្របសម្រួលដើម្បីបញ្ឈប់វា ប៉ុន្តែពួកគេបែរជាបន្ថែមស្ថានភាពឲ្យកាន់តែច្របូកច្របល់ទៅវិញ។ សម្រាប់លោក នេះជាហេតុការណ៍ដែលបានបង្ហាញនូវភាពអវិជ្ជមានសម្រាប់វិស័យបាល់ទាត់ទាំងមូល”។

May be an image of 8 people, people playing soccer, people playing football and text

ជាមួយគ្នានេះ លោក Gianni Infantino រំពឹងថា សហព័ន្ធបាល់ទាត់អាសុី (AFC) រួមជាមួយសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងបណ្តាសហព័ន្ធបាល់ទាត់តាមនៃប្រទេសទាំងអស់នឹងរួមគ្នាស្វែងរកវិធីសាស្ត្រក្នុងការបញ្ចៀសបញ្ហាបែបនេះកុំឲ្យកើតឡើងជាថ្មីទៀត។

May be an image of 7 people, people playing football, people playing soccer and text
សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតវគ្គផ្តាច់ព័្រត្រព្រឹត្តិការណ៍សុីហ្គេម ក្រុមឥណ្ឌូនេសុី បានយកឈ្នះ៥-២ ទៅលើក្រុមថៃ ដោយក្តោបបានមេដាយមាស៕
ប្រភព៖ Indonesia.Post