Home ព័ត៌មានអន្តរជាតិ ជប៉ុននឹងជួយព្យាបាលកងទ័ពអ៊ុយក្រែនរ.បួសដោយសារសង្គ្រាម

ជប៉ុននឹងជួយព្យាបាលកងទ័ពអ៊ុយក្រែនរ.បួសដោយសារសង្គ្រាម

63
0

ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុននឹងទទួលយកកងទ័ពអ៊ុយក្រែន ដែលរងរ.បួសដោយសារសង្គ្រាមមកព្យាបាលនៅមន្ទីរពេទ្យកងទ័ពក្នុងទីក្រុងតូក្យូ ។ ការជួយព្យាបាលកងទ័ពអ៊ុយក្រែននេះ ក្នុងគោលបំណងជួយគាំទ្រប្រទេសអ៊ុយក្រែនតស៊ូការពារទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ។

សារព័ត៌មាន Japan Times បានចុះផ្សាយថា កងទ័ពអ៊ុយក្រែនដែលរងរបួសមួយចំនួននឹងត្រូវគេបញ្ជូនមកព្យាបាល និងព្យាបាលដោយចលនានៅមន្ទីរពេទ្យ Self-Defense Forces Center Hospital នៅទីក្រុងតូក្យូ ចាប់ពីដើមខែមិថុនា ឆ្នាំ២០២៣ ។ រដ្ឋាភិបាលជប៉ុនចង់បង្ហាញពីគោលជំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ហើយប្រទេសជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះ ។Japan to accept wounded Ukrainian soldiers for treatment - The Mainichi

សារព័ត៌មានចុះផ្សាយបន្តថា ផែនការទទួលព្យាបាលកងទ័ពអ៊ុយក្រែនដែលរងរ.បួសដោយសារសង្គ្រាមនេះ នឹងរួមបញ្ចូលទាំងកងទ័ពរងរ.បួសដោយសារគ្រាប់មីនផងដែរ ដោយសាររដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំឱ្យប្រទេសជប៉ុនជួយព្យាបាលកងទ័ពរបស់ខ្លួន ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅអឺរ៉ុបបានបញ្ជូនរថក្រោះ និងយន្តហោះបណ្តេញឱ្យអ៊ុយក្រែន ប៉ុន្តែច្បាប់ដ៏តឹងរ៉ឹងលើការបញ្ជូនអាវុធរបស់ប្រទេសជប៉ុន បានធ្វើឱ្យរដ្ឋាភិបាលក្រុងតូក្យូធ្វើបានត្រឹមតែបញ្ជូនជំនួយផ្សេងៗទៅកាន់អ៊ុយក្រែន ដូចជា អាវក្រោះការពារគ្រាប់ មួកសុវត្ថិភាព និងដ្រូន ជាដើម ។DVIDS - Images - Maj. Gen. Toshimitsu Ito, Commandant, Medical Service  School, Japan Ground Self-Defense Force, visited the U.S. Army Medical  Center of Excellence. [Image 3 of 4]

ទោះយ៉ាងណា ការទទួលព្យាបាលកងទ័ពអ៊ុយក្រែន គឺត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះបើកងទ័ពទាំងនេះជាសះស្បើយ ហើយត្រូវគេបញ្ជូនទៅសមរភូមិជួរមុខម្តងទៀត ជប៉ុនអាចត្រូវគេមើលថា ជាប្រទេសមួយដែលបានបញ្ជូនកងកម្លាំងប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ លើសពីនេះ រដ្ឋាភិបាលជប៉ុនត្រូវពិចារណាថា នឹងទទួលបន្ទុកថ្លៃព្យាបាលកងទ័ពបានច្រើនឬតិចកម្រិតណា ។ រីឯប្រទេសប៉ូឡូញ និងប្រទេសជាច្រើនទៀត ក៏មានគម្រោងជួយកងទ័ពអ៊ុយក្រែនដូចប្រទេសជប៉ុនដែរ ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ Self-Defense Forces Center Hospital ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ បច្ចុប្បន្ន មន្ទីរពេទ្យនេះបានទទួលព្យាបាលជំងឺដូចជា វះកាត់កែសម្ឆស្ស, វះកាត់ទូទៅ និងស្តារនីតិសម្បទា ៕ ប្រភព ៖ Around the World