Home ព័ត៌មានអន្តរជាតិ គណបក្សភូមិចៃថៃប្រកាសមិនគាំទ្រនាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ

គណបក្សភូមិចៃថៃប្រកាសមិនគាំទ្រនាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ

113
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែឧសភា គណបក្សភូមិចៃថៃបានចេញសេចក្តីថ្លែងការណ៍មួយមិនគាំទ្រនាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ ដោយសារគណបក្សនេះមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ។ ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សភូមិចៃថៃសូមជម្រាបថា គោលជំហររបស់គណបក្សភូមិចៃថៃ គឺមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សនយោបាយណាដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទេ ។ នេះជាគោលជំហររបស់គណបក្សភូមិចៃថៃ ដែលមេដឹកនាំគណបក្សនេះធ្លាប់បានថ្លែងទៅកាន់មហាជនកាលពីពេលកន្លងមក ។Will Bhum Jai Thai deliver for Gen Prayut? | Thai PBS World : The latest  Thai news in English, News Headlines, World News and News Broadcasts in  both Thai and English. We

គោលជំហរចម្បងរបស់គណបក្សភូមិចៃថៃ គឺមិនអាចផ្លាស់ប្តូរ ឬទាមទារបានទេ ។ ហេតុនេះ គណបក្សភូមិចៃថៃមិនគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទេ ។ ការអំពាវនាវ ការគំរាមកំហែង និងដាក់សម្ពាធមកលើគណបក្សភូមិចៃថៃឱ្យគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយ ដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ នឹងមិនអាចធ្វើឱ្យគណបក្សភូមិចៃថៃ និងសមាជិករបស់គណបក្សផ្លាស់ប្តូរគោលជំហរបានទេ ។

ហេតុនេះ បើការបង្កើតរដ្ឋាភិបាលដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទទួលជោគជ័យនោះ គណបក្សភូមិចៃថៃនឹងធ្វើជាគណបក្សប្រឆាំងដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលសម្រាប់ជាផលប្រយោជន៍របស់ពលរដ្ឋ និងការពារស្ថាប័នសំខាន់របស់ជាតិឱ្យអស់ពីសមត្ថភាព ។Thailand's Move Forward Party in talks with 5 other parties in attempt to  form coalition government - Newsday

គណបក្សភូមិចៃថៃសូមអំពាវនាវឱ្យគណបក្សមានសំឡេងគាំទ្រច្រើន គោរព និងស្តាប់គណបក្សមានសំឡេងគាំទ្រតិចទៅតាមគោលការណ៍ប្រជាធិបតេយ្យ មិនមែនគំរាមកំហែង និងដាក់សម្ពាធឱ្យធ្វើតាមតម្រូវការរបស់គណបក្សមានសំឡេងគាំទ្រច្រើនទេ ។ គណបក្សសូមអំពាវនាវឱ្យគណបក្សនយោបាយ និងសមាជិកគណបក្ស ដែលដាក់សម្ពាធឱ្យគណបក្សភូមិចៃថៃគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស ដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ បានបង្ហាញពីគោលជំហរការធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ របស់គណបក្សលោកឱ្យពលរដ្ឋថៃដឹងផង ។

គណបក្សភូមិចៃថៃបញ្ជាក់ថា ខ្លួនជាគណបក្សនយោបាយសំខាន់មួយដែលបំពេញតួនាទីការពារស្ថាប័នសំខាន់របស់ជាតិ ។ ដូច្នេះ គណបក្សភូមិចៃថៃនឹងបំពេញតួនាទីនេះសម្រាប់ពលរដ្ឋទាំងអស់ មិនថាគណបក្សភូមិចៃថៃនឹងស្ថិតក្នុងឋានៈអ្វីក៏ដោយ ៕ ប្រភព ៖ Thairath