Home ព័ត៌មានអន្តរជាតិ ថៃដាក់គោលដៅទទួលភ្ញៀវទេសចរចិនចំនួន១លាននាក់នៅខែតុលា

ថៃដាក់គោលដៅទទួលភ្ញៀវទេសចរចិនចំនួន១លាននាក់នៅខែតុលា

87
0

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា ចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ នឹងកើនឡើងដល់១លាននាក់នៅខែតុលា ឆ្នាំ២០២៣ ដែលចំនួននេះដូចគ្នានឹងឆ្នាំ២០១៩ ជាអំឡុងពេលមុនជំងឺកូវីដផ្ទុះ ។ កំណើនភ្ញៀវទេសចរអន្តរជាតិនេះ ដោយសារជើងហោះហើរតាមផ្លូវអាកាសកើនឡើង និងតម្រូវការធ្វើដំណើរកើនឡើងខ្ពស់ក្នុងថ្ងៃឈប់សម្រាកនានា ។Chinese travelers get green light | ABS-CBN News

លោក Chuwit Siriwetkul នាយកអាជ្ញាធរទេសចរណ៍ថៃប្រចាំតំបន់អាស៊ីបូព៌ាមានទំនុកចិត្តថា ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់៥លាននាក់នៅឆ្នាំ២០២៣ ។ ដូច្នេះ វានឹងអាចបង្កើតប្រាក់ចំណូលដល់ប្រទេសថៃចំនួន៤,៤៦សែនលានបាត ។

ភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃជាមធ្យមចំនួន១ម៉ឺននាក់ក្នុង១ថ្ងៃ ហើយបានកើនឡើងខ្ពស់ ចាប់ពី១ម៉ឺន៨ពាន់នាក់ ដល់២ម៉ឺននាក់ក្នុង១ថ្ងៃ កាលពីអំឡុងពេលឈប់សម្រាកថ្ងៃទិវាពលកម្មកន្លងមក ។ លើសពីនេះ ដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើង អាកាសយានដ្ឋានប្រទេសថៃនឹងពង្រីកសេវាកម្មហោះហើរបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Thai Airways និង Bangkok Flight Service ។Adapting Asia Pacific tourism to a post-pandemic future | East Asia Forum

ក្រៅពីនេះ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ហើយចាប់ពីខែមិថុនា ដល់ខែសីហា ជាពេលកូនសិស្សថៃវ៉ាកង នឹងធ្វើឱ្យការធ្វើដំណើរជាលក្ខណៈគ្រួសារកើនឡើងផងដែរ ។ លើសពីនេះ ទិវាជាតិនៅប្រទេសចិន ដែលនឹងឈប់សម្រាករយៈពេល៧ថ្ងៃនៅខែតុលា ឆ្នាំ២០២៣ នឹងជំរុញដល់កំណើនការធ្វើដំណើរមកថៃរហូតដល់ចុងឆ្នាំ២០២៣ ព្រមទាំងមានការម៉ៅជើងហោះហើរថែមទៀត ។Thailand welcomes back Chinese tourists - World - Chinadaily.com.cn

ទោះយ៉ាងណា បើទោះជាវិស័យទេសចរណ៍ថៃបានរីកចម្រើនក្តី ប៉ុន្តែលោក Chuwit Siriwetkul ទទួលស្គាល់ថា ប្រទេសថៃមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដូចជា ការខ្វះខាតបុគ្គលិកចេះភាសាចិន និងត្រូវអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការចំណាយប្រាក់របស់ពលរដ្ឋចិន ៕ ប្រភព ៖ AEC connect