អាវុធនុយក្លេរអ៊ែរ ជាសព្វាវុធដ៏គ្រោះថា្នក់បំផុតនៅក្នុងពិភពលោក ដែលវាមានផ្ទុកកម្លាំងបំបែកអាតូម និងជាតិវិទ្យុសកម្មកម្រិតខ្ពស់។ មិនតែប៉ុណ្ណោវាងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។
ដូច្នេះនៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាយយោធានឹងក្នងពិភពលោកទាំងអស់ បានចាប់ដៃគ្នារឹតបន្តឹងនៅក្នុងការផលិតអាវុធនុយក្លេរអ៊ែរនេះ។ 
នៅក្នុងពិភពលោកយើងនេះមានប្រទេសតែ៩ប៉ុណ្ណោះដែលមានអាវុធនុយក្លេរអ៊ែរ ក្នុងរួមមាន៖
- រុស្សុី
- អាមេរិក
- ចិន
- បារាំង
- ចក្រភពអង់គ្លេស
- ប៉ាគីស្ថាន
- ឥណ្ឌា
- អុីស្រាអែល
- កូរ៉េខាងជើង
គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសទាំង៩នេះ មិនមានប្រទេសណាដែលអាចផលិតអាវុធនុយក្លេរអ៊ែរបានទៀតនោះទេ លើកលែងតែអ៊ីរ៉ង់មួយគត់ កំពុងសិក្សាលើគម្រោងនុយក្លេរអ៊ែរ ដោយមានការគាំទ្រពីប្រទេសចិន និងរុស្សុី៕
ប្រភព: Wise voter










