Home ព័ត៌មានអន្តរជាតិ ថៃនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៥

ថៃនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៥

166
0

ប្រទេសថៃ ៖ ប្រទេសថៃបានសម្រេចជ្រើសរើសយកទីក្រុងបាងកក, ខេត្តឈុនបុរី និងខេត្តសុងខ្លា ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ហើយខេត្តនគរាជសីមា នឹងក្លាយជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) លើកទី១៣ ចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ។SEA Games 2025 to take place in December - Khmer Times

អ្នកនាំពាក្យប្រចាំការិយាល័យនាយករដ្ឋមន្ត្រី អ្នកនាង Traisulee Traisoranakul បានថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក យើងបានរៀបចំខេត្តរបស់ប្រទេសថៃសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ តាមការស្នើសុំរបស់ក្រសួងទេសចរណ៍ និងកីឡា ។300 baht Levy For International Tourists Visiting Thailand By Air: Thai  Govt | BusinessToday
សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាទាំង២ប្រភេទនេះ គឺស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដែលបានឯកភាពឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទាំង២ប្រភេទ ។ អនុគណៈកម្មការបានពិចារណាលើខេត្តដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ក្រោមគំនិតការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ ក្រុមហ៊ុនឯកជន និងសហគមន៍ ។ កិច្ចសហការនេះក្នុងគោលបំណងត្រៀមខ្លួនគ្រប់គ្រងការងារទូទៅ, ផែនការអភិវឌ្ឍតំបន់ជាបន្តបន្ទាប់ និងបង្កើនសមត្ថភាពគាំទ្រវិស័យទេសចរណ៍ ដែលកត្តាសំខាន់ផ្តោតលើទីលានប្រកួតកីឡា និងកន្លែងហ្វឹកហាត់ ។Thailand selects three localities for hosting SEA Games 2025 | World |  Vietnam+ (VietnamPlus)

លើសពីនេះ ប្រទេសថៃនឹងគិតគូរពីកន្លែងស្នាក់នៅរបស់កីឡាករ, ម្ហូបអាហារ, កន្លែងព្យាបាល, គមនាគមន៍, បុគ្គលិករៀបចំការប្រកួត, ក្រុមយុវជនស្ម័គ្រចិត្ត, សេវាសាធារណៈ, បច្ចេកវិទ្យាព័ត៌មាន, ថវិកា និងការមានចំណែករួមរបស់ពលរដ្ឋផងដែរ ៕ ប្រភព ៖ Bangkok biznews