Home ព័ត៌មានជាតិ CAMSOC បដិសេធព័ត៌មានថា មានការពិន័យប្រាក់និងជាប់ឃុំ អ្នកយកបណ្ណបិទព្រឹត្តិការណ៍ស៊ីហ្គេមទៅ Copy

CAMSOC បដិសេធព័ត៌មានថា មានការពិន័យប្រាក់និងជាប់ឃុំ អ្នកយកបណ្ណបិទព្រឹត្តិការណ៍ស៊ីហ្គេមទៅ Copy

111
0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកឡើងថា «ដោយសារអ្នកក្លែង pass កាលថ្ងៃ បើកជាង 2000នាក់ យើងខ្ញុំសូមជំរាប ជូនថា ថ្ងៃបិទបើចាប់បានបុគ្គលណា យក pass ទៅcopyបន្លំចាប់បាន គឺ ផាកពិន័យ2លានរៀលនឹងយកទៅឃុំ24h សូមshare ព័ត៌មាននេះ ផង សូមអរគុណ»។

យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេធទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គមដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។
ជាមួយគ្នានេះ CAMSOC បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទៅលើប្រភពព័ត៌មានណា ដែលមិនផ្លូវការ បង្កាច់បង្ខូច ឬធ្វើឱ្យខូចដល់បរិយាកាសដល់ជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

គួរបញ្ជាក់ថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZU1gDHz_Rue4zo6ooyCCsPZJbvC6QfMunTmDzOTCtvQpu1fCaTEgCDLsKcx9c85Mn8n4rKVEXS8-x_2KvkM0zWOhy2oyR-QPBvX4tFTrVAmW1yCYLmaFvDqfyMWKcPmUt2m3TxtX-Dr7SfFDYvFblFZZLgod6gnMaLd4Cp4siI3gJwvWIAya75CPH/s1280/photo_2023-05-16_09-58-54.jpg