Home ព័ត៌មានជាតិ សម្តេចក្រឡាហោម ស​ ខេង តេស្តឃើញវិជ្ជមានកូវីដ១៩

សម្តេចក្រឡាហោម ស​ ខេង តេស្តឃើញវិជ្ជមានកូវីដ១៩

140
0

សម្តេចក្រឡាហោម ស​ ខេង បានតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីសម្តេចមានអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។

បើតាមការបង្ហោះលើគេហទំព័រផ្លូវការរបស់សម្តេចបានឱ្យដឹងថា៖”

បងប្អូនជនរួមជាតិជាទីគោរព!
ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។
សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។
ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។
សូមអរអរគុណ!”។
ទាក់ទងនឹងបញ្ហានេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការពារ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីថ១៩ បើទោះបីជាបច្ចុប្បន្ននៅកម្ពុជាសឹងតែមិនមានការណីវិជ្ជមានណាក្តីក៏ដោយ៕