Home ព័ត៌មានជាតិ ប្រពៃណាស់! កីឡាករ ស៊ិន សុវណ្ណមករា យកទឹកប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារផ្តល់ជូនក្នុងក្រុមជម្រើសជាតិទាំងមូល

ប្រពៃណាស់! កីឡាករ ស៊ិន សុវណ្ណមករា យកទឹកប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារផ្តល់ជូនក្នុងក្រុមជម្រើសជាតិទាំងមូល

254
0

កីឡាករបាល់ទាត់ ស៊ិន សុវណ្ណមករា បានប្រកាសនៅលើបណ្តាញសង្គមថា ទឹកប្រាក់ដែលទទួលបានឧបត្ថម្ភ១ម៉ឺនដុល្លារពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងយកទឹកប្រាក់ជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល។

កីឡាករបាល់ទាត់ពាក់អាវលេខ១៤ បានបង្ហោះនៅរសៀលថ្ងៃទី១១ ខែឧសភា នេះថា «ខ្ញុំបាទស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក) ជូនចំពោះខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល ជាចុងក្រោយខ្ញុំបាទស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ។

គួរបញ្ជាក់ថា កីឡាករ ខ្សែបម្រើការពារ ស៊ិន សុវណ្ណមករា នៅនាទី៤៥+១ បានរកបាល់មួយគ្រាប់ក្នុងជំនួបជាមួយឥណ្ឌូនេស៊ី កាលពីយប់មិញនេះ(១០ ឧសភា) ខណៈ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាកររូបនេះផងដែរ៕May be an image of 4 people, people playing soccer, people playing football and textMay be an image of 6 people, the Oval Office and text