នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលតូចជាងគេគឺភពពុធ និងភពដែលធំជាងគេគឺភពព្រហស្បតិ៍ ។ ដូច្នេះហើយតើភពមួយណាដែលចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ?![]()
ប្រហែល ៥ ពាន់លានឆ្នាំមុន ព្រះអាទិត្យបានចាប់ផ្តើមបំលែងអ៊ីដ្រូសែនទៅជា អេលីយ៉ូម នៅក្នុងស្នូលរបស់វា ដើម្បីក្លាយជាផ្កាយពេញលក្ខណៈ។ នៅជុំវិញព្រះអាទិត្យគឺជាថាសនៃរូបធាតុ ជាចម្បងអ៊ីដ្រូសែនពី nebula ដែលបង្កើតជាព្រះអាទិត្យ។ អន្តរកម្មនៅក្នុងថាសនេះបង្កើតជាភាគល្អិតនៃទឹកកក និងធូលី ដែលបន្តលូតលាស់ និងមានអន្តរកម្មជាមួយភាគល្អិតផ្សេងទៀត។ ម៉ាស់ឧស្ម័ននៃអង្គធាតុរាវក៏ចាប់ផ្តើមបំបែកចេញពីកន្លែងដែលនៅសល់ បន្ទាប់មកភពនានាក៏បានបង្កើតឡើងជាបណ្តើរៗ។
ដូច្នេះហើយភពដំបូងបំផុតដែលកើតប្រហែល ៣ លានឆ្នាំមុននៃប្រព័ន្ធព្រះអាទិត្យនោះ គឺភពព្រហស្បតិ៍។ ភពព្រហស្បតិ៍មានថាមពលខ្លាំង និងមានទំហំធំ ជាងភពដទៃទៀត ភពព្រហស្បតិ៍មានម៉ាស ៣១៨ ដងនៃភពផែនដី។ គន្លងរបស់ភពព្រហស្បតិ៍ មិនមែនជាចំណុចកណ្តាលនៃព្រះអាទិត្យនោះទេ ប៉ុន្តែវាស្ថិតនៅខាងក្រៅនៃផ្ទៃ។ ដូច្នេះហើយ ភពព្រហស្បតិ៍ ក៏មិនមានគោចរជុំវិញព្រះអាទិត្យដែរ។
បន្ទាប់ពីភពព្រហស្បតិ៍ ភពសៅរ៍ក៏ចាប់ផ្តើមអភិវឌ្ឍផងដែរ ក្រោយមកទៀតបានមកដល់ភព Neptune និង Uranus រហូតមកដល់ភពផែនដី៕
ប្រភព៖vnexpress










