មុននឹងអស់ភារកិច្ចជាមួយក្រុមគោព្រៃកម្ពុជា លោក ហុងដា បានបន្សល់ទុកស្បែកជើង Mizuno មួយគូ ដ៏ស្រស់ស្អាតឱ្យខ្សែប្រយុទ្ធវ័យក្មេងសៀង ចន្ធា។
បើតាមការបង្ហោះលើគេហទំព័រផ្លូវការរបស់សៀង ចន្ធាបានសរសេរថា៖”អរគុណលោកគ្រូសម្រាប់ការលះបង់កន្លងមកនិង ផ្ដល់ចំណេះដឹង បទពិសោធន៍ជាច្រើនដល់ពួកខ្ញុំ ជូនពរលោកគ្រូជោគជ័យគ្រប់ភារកិច្ច #អរគុណលោកគ្រូ សម្រាប់ស្បែកជើង ១ គូនេះ។
សូមរំលឹកផងដែរថា សៀង ចន្ធា ក៏ជាកីឡាករខ្មែរមួយរូបក្នុងចំណោមកីឡាករខ្មែរមួយចំនួនទៀតផងដែរ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនកីឡាដ៏ធំរបស់ជប៉ុន Mizuno៕











