Home ព័ត៌មានជាតិ សារចុងក្រោយរបស់ លោក ហុងដា ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

សារចុងក្រោយរបស់ លោក ហុងដា ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

143
0
ក្រោយចំណាយពេល៥ឆ្នាំ ដឹកនាំក្រុមគោព្រៃកម្ពុជា ពេលនេះលោក Keisuke Honda នឹងចាកចេញពីដំណែងអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាហើយ។May be an image of 4 people
ទន្ទឺមគ្នានេះដែរលោកហុងដា បានសរសេរសារចុងក្រោយមួយ បង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖ “អរុណសួស្តី! ដូចដែលអ្នកបានដឹងហើយថា ការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ត្រូវបានបញ្ចប់កាលពីយប់មិញនេះ។ យើងចង់ឱ្យអ្នកសប្បាយចិត្តជាងនេះ ជាមួយនឹងលទ្ធផលប្រសើរជាងនេះ។ ប៉ុន្តែយើងមិនអាចធ្វើវាបានឡើយ។ ជីវិតរបស់យើងមិនដូចអ្វីដែលបានគិតទុកមុននោះទេ ហើយការពិតពេលខ្លះក៏ពិបាកទទួលយកដែរសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍បែបនេះជាច្រើនដងមកហើយ ក្នុងអំឡុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ចាប់តាំងពីឆ្នាំ២០១៨។ ប៉ុន្តែ “អ្នក” គឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ វាគឺជាមូលហេតុដែលខ្ញុំអាចបន្តការដឹកនាំរហូតដល់ទីបញ្ចប់បាន។ ខ្ញុំចង់និយាយអរគុណទៅកាន់អ្នកសម្រាប់អ្វីគ្រប់យ៉ាង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឲ្យខ្ញុំ និងកីឡាករទាំងអស់ គ្រប់បែបយ៉ាង។ ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះអ្នក។ ជាចុងបញ្ចប់ ខ្ញុំចង់ប្រាប់អ្នកថា “ត្រូវតែមានក្តីស្រមៃ ហើយចាប់ក្តីស្រមៃនោះឱ្យបាន”។ អរគុណ ជួបគ្នាពេលក្រោយ! Keisuke Honda”។May be an image of 4 people, people playing sports and people standing
សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សុីហ្គេមនេះលោក ហុងដា បានខិតខំប្រឹងប្រែងដឹកនាំជាខ្លាំង ក៏ប៉ុន្តែក្រុមគោព្រៃកម្ពុជា នៅតែមិនបានឆ្លងផុតទៅកាន់វគ្គ៤ក្រុមចុងក្រោយ ដើម្បីបង្កើតប្រវត្តិសាស្ត្របានដដែរ៕May be an image of 6 people, people standing and grass