Home ព័ត៌មានជាតិ កីឡាការិនី២រូប ទទួលបានមេដាយច្រើនក្នុងប្រភេទកីឡាវ៉ូវីណាម

កីឡាការិនី២រូប ទទួលបានមេដាយច្រើនក្នុងប្រភេទកីឡាវ៉ូវីណាម

241
0

ពិតជាមានមោទកភាពណាស់ កីឡាការិនី២រូបរបស់កម្ពុជារួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយចំនួន៦ និងកីឡាការិនី ពៅ សុខា ទទួលបានមេដាយចំនួន៥ លើវិញ្ញាសា វ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានទទួលមេដាយចំនួន៦ រួមមាន៖ មេដាយមាស ៤គ្រឿង ,ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង សម្រាប់កីឡាការិនី ពៅ សុខា វិញទទួលបានមេដាយចំនួន៥ រួមមាន៖ មេដាយមាស៣ ,ប្រាក់១ ,សំរឹទ្ធ១ ។ លទ្ធផលដ៏ប្រសើរនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងពីសម្ថភាពកីឡាការិនីទាំងពីរ២រូបនេះដែលអាចដណ្តើមមេដាយច្រើនជូនជាតិ។

គួរបញ្ជាក់ផងដែរថា កីឡាវ៉ូវីណាម បញ្ចប់ទៅដោយកម្ពុជាទទួលមេដាយមាស១០គ្រឿង, ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង ដែលវិញ្ញាសាកីឡានេះចាប់ផ្ដើមប្រកួតនៅថ្ងៃទី ៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៩ ខែឧសភា នៅអាគារ OCIC ជ្រោយចង្វារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការប្រកួត អត្តពលិកកីឡា វ៉ូវីណាម បានរាំលេងសប្បាយលាគ្នាក្រោយវិញ្ញាសានេះបញ្ចប់ជា ស្ថាពរដែលឆ្លុះបញ្ចាំងឱ្យឃើញថាកីឡានាំមកនូវមិត្តភាពជាគូប្រកួតលើសង្វៀន តែជាមិត្តល្អក្រោយចប់ការប្រកួត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7a0ocKCtoGx41UfkBRYR75tg9uiQ9K0i__6uWTIOA2WEszJh3quNiHOmEdBZ3NctnOwgzLPdpuD0zVyShRtIrrD2rQH5LAyi7lkJrYeVdjeoZHnUazQ9ap4PN0BSHbdTA2oyIk8g2-eywceJZ8WS5t7Iuw8PPs8gocqjn63HoRFIYhV4XK8xArBj/s1080/344461600_1402772880483186_2883515463754853933_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXBESJkew6e_Xl0kSpfvSrYkjjnJXrrESHit2uVV_qkwFdLlbJ__SsropOMrLR-vvS51MBD9ZiaxqorXPGb82coqo7ZG5B4hcr4BKhMIv7oKw5z7V9MRHEd8IHCaUo5xUjT_XYGszlWgSNd1aWdjbpPRY9IK2XOybjzTbstyuyKITcGAeK61Iqor69/s1800/346046268_762998148616974_4582277532284301526_n.jpg