Home ព័ត៌មានអន្តរជាតិ រកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំ នៅក្រោមសមុទ្រ Adriatic

រកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំ នៅក្រោមសមុទ្រ Adriatic

101
0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវ ប្រទេសក្រូអាត បានរកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំជាប់នឹងកន្លែងបុរាណមួយនៅលើកោះ Korčula ដែលនៅកណ្តាលសមុទ្រ Adriatic ។
នៅថ្ងៃទី ៨ ខែឧសភា សាកលវិទ្យាល័យ Zadar បានប្រកាសពីការរកឃើញផ្លូវបុរាណមួយដែលមានទទឹងប្រហែល ៤ ម៉ែត្រ ពីបន្ទះឈើដែលប្រមូលបានពីភក់នៅបាតសមុទ្រ។ អ្នកស្រាវជ្រាវជឿថាផ្លូវនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ៣៩០០ដល់ ៤៩០០ មុនគ.ស។Archaeologists Spot 'Strange Structures' Underwater, Find 7,000-Year-Old  Road

សាស្ត្រាចារ្យ Igor Borzić ដែលជាអ្នកដឹកនាំគម្រោងនេះ បាននិយាយថា គាត់បានកត់សម្គាល់ឃើញរចនាសម្ព័ន្ធចម្លែកនៅក្នុង Gradina Bay ហើយបានហៅក្រុមមុជទឹកទៅកាន់កន្លែង Soline ។ នៅជម្រៅជាច្រើនម៉ែត្រ អ្នកមុជទឹកបានរកឃើញកាំបិត និងពូថៅថ្ម ដែលទាំងអស់នេះគឺជារបស់ប្រើប្រាស់ដែលបន្សល់ទុកដោយកសិករដំបូងគេនៅប្រទេសក្រូអាត។Underwater Archaeologists Discover a 7,000-Year-Old Road in Croatia -  Arkeonews ការកើនឡើងកម្រិតទឹកសមុទ្របានបណ្តាលឱ្យទីតាំងនៅឆ្នេរសមុទ្រក្រូអាតលិចក្នុងជម្រៅ ៤-៥ ម៉ែត្រ បន្ទាប់មក អ្នកបុរាណវត្ថុវិទូនឹងផ្តោតទៅលើការសិក្សាទីតាំងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ ប្រវត្តិសាស្រ្តនៃកោះ Korčula មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នករុករក Marco Polo និងអ្នកឈ្លានពានក្រិក។ ស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍នៅលើកោះមួយនេះរួមមានព្រះវិហារ St. ម៉ាកុស និងជញ្ជាំងនៃទីក្រុងចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ ១២១៤៕New underwater discoveries in Greece reveal ancient Roman engineering |  Archaeology | The Guardian

ប្រភព៖vnexpress