Home ព័ត៌មានជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ដដែល

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ដដែល

45
0

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់កម្ពុជាដដែល។ ការឆ្លើយតបធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែឧសភា ក្រោយសម្តេចអំពាវនាវឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ ខណៈលោកបានសុំលាលែងពីតំណែងនេះ។

ក្នុងលិខិតឆ្លើយតបរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា «ខ្ញុំសូមគោរពទទួលយក នូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន»។

ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្ដេចតេជោ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCvLugbdaNvmdxcOZEnDM2stY3KRcVPUYbHORYJb0oYpJtxKeExScigWYnoQii4csrz_2IH8Y8hhDnbIb2GZuoMFjlWF7KkggAFZTEJ-px18lMcKCo-IpxkVadKQJ_Q4SkMxqfK2M27JrLuw2-0uDMOnCrNmk_3Yp68gtk7xXIi_B6tJmK1naT2es_/s2048/345830438_1790649237998854_4452602183851241528_n.jpg