Home ព័ត៌មានជាតិ ល្បីដល់សារព័ត៌មានថៃ! កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង

ល្បីដល់សារព័ត៌មានថៃ! កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង

398
0

កីឡាការិនីរត់ប្រណាំង បូ សំណាង កំពុងតែធ្វើឱ្យសារព័ត៍មានក្នុងតំបន់ចាប់អារម្មណ៍លើរូបនាងជាខ្លាំង ដោយ កីឡាការីនីរូបនេះ បានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។May be an image of 1 person and text that says 'M MAIN STAND 401'

ការសែតរបស់ថៃ MainStand បានចុះផ្សាយពីការតស៊ូរបស់សំណាង ហើយនាងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃ ដោយពួកគេបានសរសេរថា៖” គ្រាន់តែការប្រកួតរត់ប្រណាំងចាប់ផ្តើមភ្លាម ព្រះភិរុនក៏បង្អុរចុះមក។ កីឡាការីនីរត់ប្រណាំង បូ សំណាង សំណាងត្រូវបានគូប្រកួតដទៃទៀត រត់លឿនជាងជិតដល់ទីមុននាង ប៉ុន្តែនាង សម្រេចចិត្តថាមិនបោះបង់ ហើយនៅតែបន្តរត់ទៅមុខតាមតែអាចធ្វើទៅបាន។ នៅប្រមាណជា ៧នាទីចុងក្រោយនៃការប្រកួត មេឃភ្លៀងធ្លាក់មកកាន់តែខ្លាំង អត្តពលិកផ្សេងទៀតបានចូលជ្រក ប៉ុន្តែនាងនៅតែបន្តរត់រហូតដល់ទីបញ្ចប់ អ្នកទោះបីនាងជាអ្នកចុងក្រោយក៏ដោយ”។

“នៅចុងបញ្ចប់នៅលើចម្ងាយផ្លូវ ៥០០០ម៉ែត្រ ជាមួយនឹងពេលវេលា ២២.៥៤នាទី ដែលគាត់អាចធ្វើបាន ការទះដៃអបអរសាទរពីអ្នកគាំទ្រក៏បានបន្លឺឡើងនៅពាសពេញពហុកីឡដ្ឋានមរតកតេជោ”។

បើយើងក្រឡេកមកមើលជីវិតវិញ រឿងរបស់កីឡាការីនី បូ សំណាង បានបង្ហាញឱ្យយើងឃើញថានៅក្នុងជីវិតពិត ជំហានដែលអ្នកដើរ គោលដៅដែលអ្នកកំពុងតែឆ្ពោះទៅរក និងទីបញ្ចប់របស់វា គឺមិនមែនកំណត់ដោយពេលវេលានោះទេ អ្នកអាចទៅដល់ក្រោយគេ ក៏ប៉ុន្តែអ្នកក៏អាចនឹងជោគជ័យ និងសម្រេចគោលបំណងបានដូចគ្នាផងដែរ៕May be an image of 2 people and text that says 'M MAIN STAND A GAMES 401'May be an image of 3 people and text that says 'M MAIN STAND'