Home ព័ត៌មានជាតិ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយអ្នកគាំទ្រមួយចំនួនបង្ហាញទង្វើដែលមិនគួរឱ្យកើតមាន

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយអ្នកគាំទ្រមួយចំនួនបង្ហាញទង្វើដែលមិនគួរឱ្យកើតមាន

158
0

ក្នុងវីដេអូដែលបង្ហាញពីឥរិយាបថមិនសមរម្យរបស់អ្នកគាំទ្រមួយចំនួនរបស់កម្ពុជាទៅលើប្រទេសដទៃ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើដែលមិនគួរឱ្យកើតមាន ដោយក្នុងនាមយើងម្ចាស់ផ្ទះគួរគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសឱ្យបានល្អ ។May be an image of 4 people and crowd

ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅលើទំព័រហ្វេកប៊ុក នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានរៀបរាប់យ៉ាងដូច្នេះថា « ទង្វើដែលមិនគួរឲ្យកើតមាន!!!
ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ជើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។May be an image of 3 people and crowd

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តទៀតថា «
យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។

គួរបញ្ជាក់ផងដែរថា ការបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងស្នើឱ្យអ្នកគាំទ្រកម្ពុជាពុំគួរប្រើឥរិយាបថមិនសមរម្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយបង្ហាញពីអ្នកគាំទ្រមួយចំនួនរបស់កម្ពុជាប្រព្រឹត្តិទង្វើមិនសមរម្យទៅកាន់ប្រទេសដទៃ ក្រោយកីឡាករបាល់ទះកម្ពុជាអាចបំបាក់កីឡាករបាល់ទះថៃក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល៣សិតទល់២ នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIsPi26lJtAh7J2U5roWLoFRj2IYTqZScIJvosYKtzZ3hk7IWxhiy_egJmWAG3NyzSaBRsk5lGMsqyae1foh_b4oXCr5AxrIync6hFSSZoQFympz3kDEiSIX2ZMvoqEllDQ2lkGVP_A-x0n79-2QQ8o5Va-oKWPGgZ2ZOFPn3M9TyJQY-9jwOtic6-/s910/Capture%20(11).PNG